Sunday, October 18, 2009
4 RUNNER បើកបុកទ្រូងផ្លូវជ្រុលបុកអាឆ្លាម កំពុងឈប់ស្តុបខ្ទេចទាំងពីរ !
CEN News
ភ្នំពេញ: រថយន្ត 4RUNNER ដែលសាក្សីអះអាងថា ស្រវឹងស្រាដើរទ្រេតទ្រោត បានបើកបុករបាំងចែកទ្រូងផ្លូវ រួចជ្រុលបុករថយន្តកាមរីឆ្លាម កំពុងឈប់ស្តុបបណ្តាលឲ្យខូចខាតយ៉ាងដំណំ ប៉ុន្តែពុំមានមនុស្សរងគ្រោះថា្នក់ឡើយ ។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី១៥ តុលា នេះនៅចំណុចស្តុបជលផល ផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទុង (មុខក្រសួងកសិកម្ម) សងា្កត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប៉ូលិសនិយាយថា រថយនបង្កម៉ាក 4RUNNER ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 2A 5307 បើបរដោយបុរសមាក់(ពុំព្រមប្រាប់ឈ្មោះ) ។ ចំណែកភាគីរថយន្តរងគ្រោះម៉ាកកាមរីឆ្លាមពណ៌ទឹកមានស្លាកលេខ California 4JGN 271 បើកបរដោយបុរសម្នាក់ពុំទាន់ស្គាល់ឈ្មោះ ។
ប្រពភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្ត 4RUNNER បើកតាមផ្លូវព្រះនរោត្តម ពីជើងទៅត្បូងក៏រេចង្កូតបុករបាំងខណ្ឌចែកទ្រូងផ្លូវ រួចជ្រុលបុករថយន្តកាមរីឆ្លាម ដែលឈប់ស្តុបក្រហម បណ្តាលឲ្យខូចរថយន្តយ៉ាងដំណំ មិនអាចបើកបរបានឡើយ ។ ម្ចាស់រថយន្ត 4RUNNER ដែលចុះពីលើរថយន្តធុំក្លិនស្រាហួងអាចបញ្ជាក់ថា គាត់ស្រវឹងស្រាស្ទើរបាត់ស្មារតីទៅហើយ ។ រថយន្តទាំង ២ ត្រូវប៉ូលិសការិយាល័យចរាចរផ្លូវគោកស្ទូចយកទៅរក្សាទុកដោះស្រាយទៅ តាមច្បាប់ចរាចរថ្មី ៕
Thursday, October 15, 2009
រថយន្តដឹកសំរាមក្រុមហ៊ុន ស៊ីនទ្រី កិនបុរសម្នាក់កំពុងបើកម៉ូតូស្លាប់ភ្លាមៗ
CEN News
ភ្នំពេញ: បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ត្រូវរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បើកបុកហើយកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រថ្ងៃទី ១៥ តុលានេះ នៅចំណុចផ្លូវមុនីរ៉េត មុខផ្ទះលេខ 632 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប៉ូលិសមូលដ្ឋាននិយាយថា រថយន្តបង្កម៉ាក MITSUGISHI ពណ៌សគ្មានស្លាកលេខ លេខសម្គាល់ 93 បើកបរឈ្មោះថុន ធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវប៉ូលិសឃាត់ខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ កែវ សារ៉ាន់ ភេទប្រុស អាយុ 37 ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមស្លាកលេខ ណ 9913 ភព1 ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ប៉ូលិសបានឲ្យដឹងទៀតថា មុនកើតហេតុម៉ូតូរងគ្រោះ បើកតាមផ្លូវមុនីរ៉េត ពីត្បូងទៅជើងស្រាប់តែរថយន្តបើកពីក្រោយយ៉ាងលឿនកៀរដួល ហើយកិនពីលើបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមតែម្តង ។ អ្នកបើកបររថយន្ត ត្រូវប៉ូលិសឃាត់ខ្លួន ។ បច្ចុប្បន្នរថយន្ត និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ ដោះស្រាយទៅតាមច្បាប់ ។ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕
រថយន្តដឹកសំរាមក្រុមហ៊ុន ស៊ីនទ្រី កិនបុរសម្នាក់កំពុងបើកម៉ូតូស្លាប់ភ្លាមៗ
CEN News
ភ្នំពេញ: បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ត្រូវរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បើកបុកហើយកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រថ្ងៃទី ១៥ តុលានេះ នៅចំណុចផ្លូវមុនីរ៉េត មុខផ្ទះលេខ 632 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប៉ូលិសមូលដ្ឋាននិយាយថា រថយន្តបង្កម៉ាក MITSUGISHI ពណ៌សគ្មានស្លាកលេខ លេខសម្គាល់ 93 បើកបរឈ្មោះថុន ធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវប៉ូលិសឃាត់ខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ កែវ សារ៉ាន់ ភេទប្រុស អាយុ 37 ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមស្លាកលេខ ណ 9913 ភព1 ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ប៉ូលិសបានឲ្យដឹងទៀតថា មុនកើតហេតុម៉ូតូរងគ្រោះ បើកតាមផ្លូវមុនីរ៉េត ពីត្បូងទៅជើងស្រាប់តែរថយន្តបើកពីក្រោយយ៉ាងលឿនកៀរដួល ហើយកិនពីលើបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមតែម្តង ។ អ្នកបើកបររថយន្ត ត្រូវប៉ូលិសឃាត់ខ្លួន ។ បច្ចុប្បន្នរថយន្ត និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ ដោះស្រាយទៅតាមច្បាប់ ។ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕
គ្រោះថ្នាក់ចរាចរ ២លើក នៅខណ្ឌដង្កោ សំណាងល្អពុំមានរងគ្រោះថ្នាក់ !
CEN News
ភ្នំពេញ: រយៈពេល១ថ្ងៃនេះ នៅខណ្ឌដង្កោមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២លើក បណ្តាលឲ្យរថយន្ត ៣គ្រឿងរងការខូចខាត ប៉ុន្តែសំណាងល្អពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
* ករណីទី១ : វេលាម៉ោង ១០យប់ ថ្ងៃទី១៣ តុលា កន្លងទៅនេះ នៅចំណុចរបាំងដែកកំណត់កំពស់រង្វង់មូលចោមចៅ ផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ ខណ្ឌដង្កោ មានរថយន្តដឹកឥដ្ឋមួយគ្រឿងបើកបុកបារ៉ាស់ដែកកំណត់កម្ពស់ បណ្តាលឲ្យដាច់ធ្លាក់មកដី ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល 3A 0495 ដឹកឥដ្ឋពេញ ម្ចាស់រត់បាត់ ។ ប៉ូលិសបន្តថា មុនកើតហេតុរថយន្តដឹកឥដ្ឋបើកតាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ។ លុះជិតដល់បារ៉ាស់ដែក សមត្ថកិច្ចយាមទីនោះចុចភ្លើងពិលឲ្យសញ្ញារថយន្តឈប់ ប៉ុន្តែរថយន្តមិនព្រមឈប់ ក៏បើកបុកបារ៉ាស់ដែកដាច់ធ្លាក់មកលើដី ហើយរថយន្តបើករត់ដល់មុខសាលាសង្កាត់ចោមចៅ ចតចោលហើយរត់បាត់ ។
* ករណីទី២ : នៅវេលាម៉ោង ៨ និង ៤០ នាទី ព្រឹកថ្ងៃទី ១៤ តុលា នេះនៅចំណុចមុខរោងចក្រវ៉នរេច ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ មានករណីរថយន្តដឹកសំរាម បើកបុករថយន្តតូចចតស្ងៀមខូចខ្ទេច ។
ប៉ូលិសនិយាយថា រថយន្ដបង្ករបស់ក្រុមហ៊ុនស៊ីនទ្រី ពាក់ស្លាក់លេខ ភ្នំពេញ 2C 9997 ។ ចំណែករថយន្តរងការខូចខាតម៉ាកកាមរីឆ្លាម ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2A 5750 ម្ចាស់រថយន្តឈ្មោះ ងន យិន ភេទប្រុស អាយុ ២៩ឆ្នាំ ។ ប៉ូលិសបន្តថា រថយន្តជនរងគ្រោះបានចតស្ងៀមលើចិញ្ចើម ចំណែករថយន្តដឹកសំរាមចតក្បែរនោះ ហើយម្ចាស់វាចូលហាងស៊ីបាយ ដោយទុកកូនសោរថយន្តជាប់នឹងកុងតាក់ ។ ពេលនោះស្រាប់តែមានអ្នករើសសំរាម ឡើងបើកកុងតាក់សោរថយន្តបញ្ឆេះ ហើយរថយន្តក៏ស្ទុះទៅមុខ បុករថយន្តកាមរីឆ្លាម ប៉ើងខ្ទាតបុកជញ្ជាំងបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ។
រថយន្តទាំង៣ ខាងលើរក្សាទុកនៅខណ្ឌ ដោះស្រាយពេលក្រោយ ៕
ក្រសួងរៀបចំអនុក្រឹត្យគ្រប់គ្រងអ្នកបើករថយន្តក្រុង
CEN News
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនមានផែនការគ្រប់គ្រងអ្នកបើកបររថយន្ត (ក្រុង) ដឹកជញ្ជូនអ្នកដំណើរ ដើម្បីអោយធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ ។ ការបង្កើតគម្រោងការនេះ ត្រូវបានគេធ្វើឡើងបន្ទាប់ពីមានរថយន្តដឹកអ្នកដំណើរមួយចំនួន បានជួបគ្រោះថ្នាក់ចរាចរជាបន្តបន្ទាប់ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្នរួចមក ។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ បាននិយាយនៅថ្ងៃទី១៤ តុលាថា ដោយសព្វថ្ងៃចំនួនរថយន្ត(ក្រុង) ដឹកជញ្ជូនអ្នកដំណើរកាន់តែមានចំនួនច្រើនឡើង ហើយរថយន្តទាំងនោះ កន្លងទៅនេះបានជួបនឹងគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដោយសារអ្នកបើកបរមួយចំនួន មានការធ្វេសប្រហែស និងខ្លះមានអត្តចរិកមិនសមរម្យជាអ្នកបើកបររថយន្តក្រុង ដែលមានអ្នកជិះរួមដំណើរជាមួយ មានចំនួនរហូតដល់ពី ៣០ ទៅ ៤០ នាក់ ។
ប្រភពខាងលើបានបន្តថា អ្នកបើកបរថយន្តដឹកជញ្ជូនអ្នកដំណើរ នឹងត្រូវបានធ្វើការគ្រប់គ្រងដោយអនុក្រឹត្យ ដែលពេលនេះអនុក្រឹត្យនោះកំពុងតែរៀបចំ ។ នៅពេលខាងមុខរថយន្តដឹកជញ្ជូនអ្នកដំណើរ ១ គ្រឿង ត្រូវមានអ្នកបើកបរ ២ នាក់ ដោយត្រូវផ្លាស់ប្តូរវេណគ្នាបើកបរក្នុងចម្ងាយ ១៥០ គីឡូម៉ែត្រម្តង ។ អ្នកបើកបរត្រូវមានការទទួលខុសត្រូវខ្ពស់ មានវិន័យត្រឹមត្រូវ មានឯកសណ្ឋានច្បាស់លាស់ដូចជា អ្នកបើកបរយន្តហោះ និងកប៉ាល់មិនមែនបើកបរដូចជា អ្នកបើករថយន្តប្រណាំងនោះឡើយ ។
ក្រុមហ៊ុនមានរថយន្តដឹកជញ្ជូនអ្នកដំណើរស្របច្បាប់សព្វថ្ងៃនេះ ត្រូវបានប្រភពខាងលើបញ្ជាក់ថា មានចំនួន ១០ ក្រុមហ៊ុន និងមានរថយន្តចំនួនដល់រាប់រយគ្រឿង ។ រថយន្តដឹកជញ្ជូនអ្នកដំណើរសព្វថ្ងៃនេះ បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុនឃើញមានការរីកចម្រើនច្រើន ជារថយន្តទំនើបសម្រាប់បើកបរលើផ្លូវឆ្ងាយ ហើយអ្នកធ្វើដំណើរតាមរថយន្តទាំងនោះ ភាគច្រើនជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។
គួរនិយាយអោយដឹងថា រថយន្តដឹកជញ្ជូនអ្នកដំណើរកាលពីមុននេះ ត្រូវបានគេធ្វើការរិះគន់ច្រើនទៅលើអ្នកបើកបរមួយចំនួន ដោយសារតែខ្វះសុជីវធម៌ជាមួយអ្នកដំណើរ ការបើកបរមិនគិតពីសុវត្ថិភាពរបស់អ្នកដំណើរ ធ្វើអោយអ្នកដំណើរខ្លះបានសុំចុះនៅពាក់កណ្តាលផ្លូវក៏មាន ។ រថយន្តដឹកជញ្ជូនអ្នកដំណើរខ្លះអាងតែក្រុមហ៊ុនរបស់ខ្លួន មានបង់ការធានារាប់រង គឺគេបើកបរបង្កអោយមានគ្រោះថ្នាក់ច្រើនដល់យានយន្តដទៃ ដោយភ្លេចគិតដល់អ្នករួមដំណើរជាមួយទាំងស្រុងក៏មាន ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយបាននិយាយដោយទទួលស្គាល់ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៩ នេះថា រថយន្តក្រុងសព្វថ្ងៃនេះមានចំនួនកាន់តែច្រើន ហើយក្រសួងកំពុងរៀបចំច្បាប់ ដើម្បីធ្វើការគ្រប់គ្រងពួកគេ ដើម្បីឲ្យការបើកបររបស់ពយកគេធានាបាននូវសុវត្ថិភាព និងផាសុខភាពរបស់អ្នកដំណើរ ៕
Drunken drivers targeted
Phnom Penh post
Australia’s Queensland Police Service (QPS) donated 30 breath analysers and five mobile radars to Cambodia’s National Police on Tuesday to help with the enforcement of traffic laws targeting drunken drivers.
“Road accidents in Cambodia kill at least four people per day and are the result of speeding and driving under the influence of alcohol,” QPS spokesman Ray Shuey said.
The equipment is to be delivered to police stations in selected provinces on Friday. “The equipment is not new, but it will help Cambodia,” Yun Chhun Ny, National Police deputy commissioner, said.
In Phnom Penh alone, between August and October, 1,172 drivers were caught speeding, and 682 were caught driving under the influence of alcohol, official data show. According to traffic laws introduced in February 2007, drivers who refuse a breath analysis face up to a month in jail and a fine of up to 200,000 riels (US$48). Drunken drivers face up to six months in prison and a fine of up to 1 million riels.
Sunday, October 11, 2009
បើកឡានចុះចំណោតបុកម៉ូតូ អូសមនុស្ស៣នាក់ ចូលក្រោមឡាន
ដោយ ៖ រតនា
KSN News
ប្រជាពលរដ្ឋអ្នកដំណើរខ្លះឈរមើល ខ្លះជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ |
មនុស្សចំនួន៣នាក់ រងគ្រោះដោយឡានបើកបុកម៉ូតូពីក្រោយ ខណៈពេលដែលឡានមួយគ្រឿង រថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B 0090 បើកបរដោយស្រីវ័យកណ្តាល |
ស្រ្តីពាក់អាវក្រហម ជាម្ចាស់រថយន្តបង្កហេតុ |
តាមការអះអាងពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ឡានបើកបរដោយស្ត្រីវ័យកណ្តាលម្នាក់នេះ ស្ត្រីម្ចាស់ឡានបដិសេធមិនប្រាប់ឈ្មោះ មិនប្រាប់មុខរបរ និងលំនៅឋានទេ តែបាននិយាយស្តីថា ឡាន |
Saturday, October 10, 2009
គ្រោះថ្នាក់ចរាចរ ២លើកស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់
CEN News
N/A: យប់ថ្ងៃទី ៨ តុលា នេះក្នុងក្រុងភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរ ២លើក បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ។
* ករណីទី១ : វេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ៨ តុលា នៅចំណុចផ្លូវសហព័ន្ធរុស្សីមុខបូរីសឡា សង្កាត់កាកាប ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ ។
ប៉ូលិសនិយាយថា ម៉ូតូបង្កម៉ាក HONDA C125 ពណ៌ខ្មៅស្លាកលេខ 1C 5655 កណ្តាល បើកបរដោយឈ្មោះ រុណ ភារិទ្ធិ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅខេត្តកណ្តាល និងអ្នករួមដំណើរឈ្មោះ នូវ វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ ។ ចំណែកភាគីរងគ្រោះឈ្មោះ ខៀវ លាងហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកយកព័ត៌មានកាសែតមាតុភូមិ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ និងកូនប្រុសឈ្មោះ នាង តុលា ភេទប្រុស អាយុ ៤ឆ្នាំ ស្លាប់ទាំង ២នាក់ នៅកន្លែងកើតហេតុ ។ ពួកគេជិះម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅស្លាកលេខ Press 3523K ។
ប៉ូលិសនិយាយថា មុនកើតហេតុម៉ូតូបង្កបើកតាមផ្លូវរុស្សីពីលិចទៅកើត ហើយជ្រុលបុកភាគីម្ខាងទៀត ដែលកំពុងធ្វើដំណើរច្រាសទិស បណ្តាលឲ្យស្លាប់ទាំង ២នាក់ ឪពុកកូន ។ ចំណែកម៉ូតូបង្កក៏របួសធ្ងន់ ២នាក់ដែរ ។
* ករណីទី២ : ម៉ោង ១១ យប់ ថ្ងៃដដែលនៅរង្វង់មូលក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក 4 RUNNER ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2G 3087 អ្នកបើកបររត់បាត់ ។ ចំណែកជនរងគ្រោះឈ្មោះ សួន ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ១៤៣ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ របួសធ្ងន់ ។ គាត់ជិះម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅ ស្លាកលេខ វ.០៤៩៣ ភព១ ។
សាក្សីនិយាយថា មុនកើតហេតុម៉ូតូបើកតាមផ្លូវព្រះមុនីវង្សឡើងស្ពាន ដល់ចំណុចខាងលើរថយន្តបើកតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង បុកដួលបោកក្បាលតែម្តង ។ រថយន្តព្យាយាមបើករត់ដល់ផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក៏ចតចោលទីនោះ ត្រូវប៉ូលិសរឹបអូស ។
យានយន្តពាក់ព័ន្ធខាងលើទាំងអស់បញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរក្រុងដោះស្រាយពេលក្រោយ ៕
Thursday, October 8, 2009
អ៊ីយ៉ានដាយបុកមនុស្ស២នាក់ស្លាប់នៅផ្លូវ លេខ ៦អា ក្បែរស្ពានជ្រោយចង្វា
បុរស់២នាក់ត្រូវរថយន្តបុកស្លាប់នៅក្បែស្ពានជ្រោយចង្វារ
រថយន្តបង្កហេតុបុកបុរស់ទាំងពីរខាងលើ
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងនៅតាមបណ្តោយផ្លូវលេខ៦អា ត្រង់
ចំណុចស្ថានីយប្រេងសាំងសូគីម៉ិច ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល
ពីវេលាម៉ោង១៤ និង០០ រសៀលថ្ងៃទី០៧ ខែតុលា នេះ ដោយសារតែរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ានដាយ
បានបុកម៉ូតូមួយគ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់ក្រោយពេលដែលបានបញ្ជូនទៅដល់មន្ទីរពេទ្យ
កាល់ម៉ែត។
ប៉ូលិសមូលដ្ឋានបាននិយាយថា អ្នកបើកបររថយន្តបង្កហេតុឈ្មោះ សំព្រុំ ភេទប្រុសអាយុ២១ ឆ្នាំ
ស្រុកកំណើតនៅភូមិវាលវង់ សង្កាត់វាលវង់ ស្រុកកំពង់ចាម ខេត្តកំពង់ចាម មុខរបរបើករថយន្ត រីឯ
រថយន្តបង្កហេតុម៉ាកអ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-5123 ចំណែកម៉ូតូ១គ្រឿងទៀត
ម៉ាកAX250ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1H-5412អ្នកបើកបរឈ្មោះ ពែន សំណាង ភេទប្រុស
អាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិ១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ អ្នករួម
ដំណើរដែលជិះពីក្រោយឈ្មោះ វាសនា ភេទប្រុស អាយុ២៤ ឆ្នាំមុខរបរកម្មកររោងចក្រដូចគ្នាស្លាប់ទាំង
ពីរនាក់។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកអ៊ីយ៉ានដាយ បានបើកធ្វើ
ដំណើរចេញពីភ្នំពេញទៅកំពង់ចាម ក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវលេខ៦អា ក្នុងទិសដៅបញ្រ្ចាសទិស
គ្នា។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កហេតុបានបើកវ៉ាតាក់ស៊ីមួយគ្រឿងដែលនៅពីខាងមុខ តែវ៉ា
មិនផុតក៏ជ្រុលចង្កូតចូលទៅចំណីដីផ្នែកខាងស្តាំរបស់ម៉ូតូ ហើយរថយន្ត និងម៉ូតូក៏បានស្វាគមន៍គ្នាយ៉ាង
ចាស់ដៃ លាន់ឮសំឡេងដូចរន្ទះ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ និងអ្នកនៅក្បែរ
កន្លែងកើតហេតុ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីហេតុការណ៍នេះបានកើតឡើងហើយគេបានឃើញភាគីម៉ូតូ
រងគ្រោះសន្លប់ធំទាំង២នាក់ភ្លាមៗនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតតែរបួសធ្ងន់ធ្ងរពេក
ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានពួកគេទាំង២នាក់បានស្លាប់ពេលនោះទៅ។ អ្នកបើកបររថយន្តបាន
បើករត់រហូតដល់ផ្សារព្រែកលៀប ទើបប៉ូលិសចាប់បានឥឡូវនេះម្ចាស់រថយន្ត និងម៉ូតូត្រូវបានប៉ូលិសអូស
យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាម
ផ្លូវច្បាប់៕
Saturday, October 3, 2009
Koh dialy
rUbtUck,alr)aMgEckpøÚvEdlrfynþ NISUN s½
raCFanIPñMeBj ³ rfynþma:k NISUN RbePTs<½rTMenIbmYyeRKOgebIkbredaybursv½ykNþalmñak; )anbukk,alr)aMgfµEckpøÚv kalBIevlaema:g1nig40naTIrMlgGRFaRtQancUl éf¶TI1 tula qñaM 2009 bNþalk,alr)aMgfµ)ak;ebIugr)a:t;r)a:y ehIyrfynþEbkkg;muxxageqVg nigxUcxat Epñkxagmux.
Gñkrt;m:UtUDubmYyrUb)anniyay[smtßkic©dwgfa muneBlekItehtumanrfynþmYyeRKOgma:knIsSan; RbePTs<½r BN’exµAlaysøaTMu )anebIkkñúgel,ÓnelOnelIkMNat;mhavifIRBHmunIvgS kñúgTisedA BIeCIgeTAt,Úg. luHmkdl;ePøIgsþúbGtIteragPaBynþR)asaTeBRC sßitkñúgsgáat;bwgRBlit xNÐ 7mkra )anRCulcgáÚteTAbukk,alr)aMgfµEckpøÚv lan;RKaMgEbkEpSghuyRTelam nigeFVI[mankar PJak;ep¥Ildl;RbCaBlrdæEdlmanlMenAdæanCitkEnøgekItehtu. xN³eBlrfynþbukk,al r)aMgfµ EckpøÚvbNþal[xUcxatrfynþEpñkxagmux nigEbkkg;xageqVg eTAmuxElgrYc eKeXIjbursv½y kNþalBIrnak;esøókBak;sIuvil )anebIkTVarrfynþecjmkeRkA EtBMumanrbYsenaHeT. m©as;rfynþ EdlCaGñkebIkbrFMukøinRsa[hYg ecjBIkñúgrfynþkñúgdMeNIreRTteRTat ehIybursmñak;eTot Edl rYmdMeNIr)anelIkTUrs½BÞédniyay b:uEnþmindwgCaTUrs½BÞeTAxagNaeT bnþiceRkaymkmanrfynþ mYyeRKOgma:kkamrI mkdwkbursenaHeTA)at;. edayELkbursCam©as;rfynþ)anerIsMParkñúgrfynþ dak;elIrWum:kkg;bI ecjtameRkayEdr. RbPBB½t’manBIGñkCitsiT§m©as;rfynþs<½rbgáehtu )anbegðIb [dwgfa rfynþEdlCYbeRKaHfñak;enH eTIbEtTij)anmYyéf¶b:ueNÑaH.
nKr)alkariyal½ycracrN_pøÚveKak énsñgkardæannKr)alraCFanIPñMeBj[dwgfa m©as;rfynþbgá minRtUv)aneKsÁal;GtþsBaØaNenaHeT ehIyrfynþk¾minmansøakelxEdr. rfynþRtUvsÞÜcykeTA rkSaTukenAsalaraCFanIPñMeBj edIm,I[m©as;sgkarxUcxatRTBüsm,tþisaFarN³.
edayELk enAevlaema:g8nig15naTIyb; éf¶TI30 tula qñaM2009 k,alr)aMgfµEckpøÚvelI kMNat;pøÚvmhavifIshB½n§rusSI enAcMNucePøIgsþúbpøøÚvcUlvtþnaKv½n sgáat;pSaedb:UTI3 xNÐTYleKak RtUv)anrfynþma:kkUr:ULa BN’QamRCUk EdlebIkmkBITisxaglic bukebIugk,alr)aMgfµmkmçagpøÚv bNþal[rfynþrgkarxUcxatEpñk xagmux nigEbkkg;xageqVg .
Thursday, October 1, 2009
ផឹកស្រាស្រវឹងបើកឡានបុក អ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់ចំនួន៣ នាក់
ដោយ : ស្វាយទាប-ខេត្តស្វាយរៀង (ថ្ងៃទី 1 តុលា 2009)
CEN News
សពជនរងគ្រោះ យោគ ធា ស្លាប់នៅកន្លែងកើតហេតុ
សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឱ្យដឹងថា មនុស្សដែលស្លាប់ នោះឈ្មោះយោគ ធា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប រីឯស្ត្រីដែលរងរបួស ធ្ងន់ទាំង៣នាក់នោះមានឈ្មោះយោគ ធាន អាយុ២៥ឆ្នាំ ជាប្អូនស្រីរបស់អ្នក ដែលស្លាប់ រងរបួសបាក់ភ្លៅខាងឆ្វេង និងបែកក្បាលផុងលលាដ៍ ឈ្មោះហេង រ៉ាវី អាយុ ២៤ឆ្នាំ បាក់ភ្លៅទាំងពីរ បែក ក្បាលរលាត់មុខមួយចំហៀងនិងឈ្មោះ ហេង និត អាយុ២១ឆ្នាំ បាក់ភ្លៅខាងឆ្វេង បែកក្បាល របួសធ្ងន់ ហើយនារីទាំងបី នាក់នោះមានទីលំនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាបផងដែរ ។
សមត្ថកិច្ច បានបន្តទៀតថា រថយន្តបង្កហេតុជាប្រភេទរថយន្ត ទេសចរណ៍១៦កៅអីពណ៌ស្លាបក្អែក ពាក់ស្លាកលេខកំពង់ស្ពឺ ២អា១៤៧២ បើកបរដោយបុរសម្នាក់ឈ្មោះ អំ សុផុន អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប មាន មុខរបរជាអ្នកបើកឡានឈ្នួល រីឯម៉ូតូ រងគ្រោះម៉ាកវ៉េវ ពណ៌ក្រហមជិះគ្នា ៤នាក់ ក្នុងនោះបុរសដែលស្លាប់ជាអ្នក បើក រីឯស្ត្រីរងរបួសនោះជិះពីក្រោយ ។
សមត្ថកិច្ចដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ បុរសដែលជាអ្នកបើកឡានឈ្នួលឈ្មោះអំ សុផុន បានផឹកស្រាស្រវឹង ហើយក៏បានយកដុំថ្ម ទៅគប់ចង្កៀងរថយន្តរបស់គេដែលចត នៅក្បែរផ្សារប្រសូត្របណ្តាលឱ្យបែក ចង្កៀងរថយន្ត ទើបម្ចាស់រថយន្តកូរ៉េ បានមកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ក៏ប៉ុន្តែក្រោយពីបានដឹងថា សមត្ថកិច្ចរកចាប់ខ្លួននោះ ទើបអ្នកបើក បររូបនោះបានឡើងរថយន្តរបស់ខ្លួន បើកគេចយ៉ាងលឿនក្នុងទិសដៅពីលិច ទៅកើតក្នុងបំណងគេចខ្លួន ។ នៅពេល ទៅដល់កន្លែងកើតហេតុ ដោយស្ថានភាពផ្លូវកោងផង ល្បឿនលឿនផងនិង ស្រវឹងផងនោះ ក៏បង្ខំចិត្តជាន់ហ្វ្រាំង បណ្តាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេង ដៃបណ្តាលឱ្យបុកជាមួយម៉ូតូចំពីមុខ ពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នាលាន់ ដូចរន្ទះ នារី៣នាក់ខ្ទាតចេញពីម៉ូតូ ចម្ងាយ៣ម៉ែត្រ រីឯបុរសដែលជាអ្នកឌុប នោះរួមនឹងម៉ូតូត្រូវរថយន្តអូសពីលើ ថ្នល់ជាតិចុះទៅក្រោមចូលភូមិអ្នកស្រុក ចម្ងាយជាង២០ម៉ែត្រ ដោយបុករះ បង្គោលភ្លើងបាក់១ដើម បុកដើមស្វាយចន្ទីបាក់១ដើមនាំទៅជាមួយ ដោយកិនពីលើម៉ូតូកៀបជាប់ពីលើជនរង គ្រោះបែកក្បាលបាក់ដៃ បាក់ជើងខ្ទេចខ្ទី ស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ ។ ក្រោយកើតហេតុ អ្នកបើករថយន្តបង្កហេតុបានចុះពីលើរថយន្ត ហើយបាន ដោះអាវគ្រវែងចោលរត់គេចខ្លួនក៏ប៉ុន្តែ ត្រូវបានសមត្ថកិច្ចស្គាល់មុខសញ្ញាហើយ ធ្វើការតាមចាប់ជនល្មើសបានមកវិញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ។ រីឯសាកសពត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រី រងរបួសធ្ងន់ទាំង៣នាក់នោះត្រូវបាន រថយន្តសង្គ្រោះដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យខេត្តស្វាយរៀង ហើយ រថយន្តបង្កហេតុនិងម៉ូតូរងគ្រោះត្រូវ បានបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោករង់ចាំដោះស្រាយតាម ផ្លូវច្បាប់ ៕