ដោយ : បាយ័ន (ថ្ងៃទី 27 មេសា 2009)
សៀមរាប: លោកតាអាយុ 60ឆ្នាំប្លាយម្នាក់បានបាត់បង់ជីវិតក្រោយពីបញ្ជូនមកសង្គ្រោះនៅ មន្ទីពេទ្យ ។ ក្រោយពីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅបណ្តោយផ្លូវជាតិលេខ 6 ក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប វេលាម៉ោង 8 និង 35 នាទី ថ្ងៃទី26 ខែមេសា ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចចរាចរថា មុនពេលកើតហេតុ លោកតាដែលជិះម៉ូតូ CUP បើកបរពីទិសកើតទៅលិច ហើយភាគីម្ខាងទៀតម៉ូតូជិះគ្នា ៣នាក់ ជិះពីលិចទៅកើត ហើយក៏បុកគ្នាយ៉ាងពេញទំហឹងនៅកណ្តាលផ្លូវថ្នល់តែម្តង ។
នៅថ្ងៃទី២៧ ខែមេសា នេះសមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះមិនដឹងថាភាគីខាងណាជាអ្នកខុស ប៉ុន្តែម៉ូតូទាំងពីរគ្រឿងបានត្រូវសមត្ថកិច្ចនាំយកមកទុកនៅ ស្នងការដើម្បីធ្វើការដោះស្រាយ ៕
Wikipedia:Templates for discussion/Log/2026 June 12
-
Template:City of Edinburgh: -
← Previous revision Revision as of 18:58, 12 June 2026
Line 13: Line 13:
-->
-->
==== [[Template:City of Edinburgh]] ===...
19 minutes ago
No comments:
Post a Comment