ដោយ : បាយ័ន (ថ្ងៃទី 27 មេសា 2009)
កំពង់ធំ: មានបុរសចំនួនពីរនាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរមួយបណ្តាលមកពីក្រឡាប់រថយន្ត ដោយខ្លួនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាថ្ងៃត្រង់ទី ២៦ មេសា ។
សាក្សីកន្លែងកើតហេតុបាននិយាយប្រាប់ថា គេបានឃើញរថយន្តលុចស៊ីស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2J 7943 បើកបរមកពីទិសកើតទៅលិចយ៉ាងលឿន សំដៅទៅកាន់ខេត្តសៀមរាប ។
នៅពេលរថយន្តនោះធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតទៅខាងស្តាំ ហើយទៅបុកបង្គោលដែកប្រាប់តំបន់មួយដើម ដាច់ជាពីរ រួចហើយរថយន្តបានរេចង្កូតមកឆ្វេងដៃវិញ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារច្រើនត្រឡប់ ប្រហែលពី ៣០ ទៅ ៤០ ម៉ែត្រ ។ រថយន្តបានរអិលធ្លាក់ទៅដល់មុខផ្ទះអ្នកភូមិក្បែរនោះ ។
ក្រោយពីក្រឡាប់រថយន្តហើយ គេបានឃើញជនរងគ្រោះម្នាក់ បានហោះចេញតាមកញ្ចក់មុខ ហើយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកពីរនាក់ទៀតដែលរងរបួសធ្ងន់ បានត្រូវប្រជាពលរដ្ឋយកចេញពីរថយន្ត ហើយក៏ហៅឡានពេទ្យដឹកមកសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ភ្លាមៗនោះដែរ ។ ប៉ុន្តែសំណាងអាក្រក់ជនរងគ្រោះម្នាក់ទៀតបានស្លាប់ នៅសល់តែជនរងគ្រោះម្នាក់របួសធ្ងន់សន្លប់មិនដឹងខ្លួនឡើយ ។
គេបានស្គាល់តាមរយៈឯកសារជាប់នឹងខ្លួនជនរងគ្រោះ គឺអ្នកស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ឡុញ វិបុល ភេទប្រុស រស់នៅទីក្រុងភ្នំពេញ ។ អ្នកស្លាប់នៅមន្ទីរពេទ្យមានឈ្មោះ រ៉ា ភេទប្រុស រស់នៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងអ្នករបួសធ្ងន់ពុំស្គាល់ឈ្មោះឡើយ ។
សមត្ថកិច្ចចរាចរស្រុកស្ទោង បាននិយាយថា រហូតមកដល់ពេលនេះ ក្នុងចំណោមអ្នកស្លាប់ពីរនាក់ និងអ្នករបួសម្នាក់ មិនដឹងថា នរណាជាអ្នកបើកបរឡើយ ។ ប៉ុន្តែគេសង្ស័យថា អ្នកស្លាប់នៅកន្លែងកើតហេតុអាចជាអ្នកបើកបរ ។
គេមិនបានដឹងពីមូលហេតុអ្វី បានជារថយន្តនោះក្រឡាប់ជាច្រើនត្រឡប់ដោយខ្លួនឯងនោះឡើយ ។ ប៉ុន្តែទាំងប៉ូលិស និងសាក្សីដែលប្រជាជននៅកន្លែងកើតហេតុ សង្ស័យច្រើនមកពីតៃកុងមានការងងុយដេក ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
50 minutes ago
No comments:
Post a Comment