ដោយ : សុពិសិដ្ឋ (ថ្ងៃទី 27 មេសា 2009)
ភ្នំពេញ: យុវជនម្នាក់ជិះលើរថយន្តកូរ៉េ បែរមុខទៅក្រោយ ហើយបោកត្រូវក្បាល នឹងរបាំងដែកកំណត់កម្ពស់ បណ្តាលឲ្យស្លាប់មួយរំពេច ។ រីឯយុវជនម្នាក់ទៀតដែលអង្គុយទន្ទឹមគ្នា បែរទៅមុខ បានឱនរួចផុតពីគ្រោះថ្នាក់ធំ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ ព្រឺកថ្ងៃទី ២៧ មេសានេះ ស្ថិតនៅចំណុចបារ៉ាស់ដែលកំណត់កម្ពស់កាត់ទទឹងផ្លូវ តាមបណ្តោយផ្លូវចម្ការដូង សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ប៉ូលិសមូលដ្ឋានបាននិយាយថា យុវជនរងគ្រោះឈ្មោះ ម៉ន វ៉ា អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ-ឃុំក្រាំងស្ករ ស្រុកពាមជរ ខេត្តព្រៃវែង បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ រថយន្តដែលបើកបណ្តាលឲ្យគ្រោះថ្នាក់ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ គ ៩៨០៦ ភព២ បើកបរដោយឈ្មោះ ប៉ាល់ ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅស្រុកចន្ទ្រា ខេត្តព្រៃវែង ត្រូវប៉ូលិសឃាត់ខ្លួន ។
ប្រភពដដែលបន្តថា មុនកើតហេតុរថយន្តបានបើកបរតាមផ្លូវចម្ការដូងពីជើងទៅត្បូង ដោយជនរងគ្រោះ និងឈ្មោះ ថា ដា ភេទប្រុស អាយុ ២១ឆ្នាំ អ្នករស់នៅភូមិជាមួយគ្នា ជិះនៅលើដំបូលរថយន្ត ។ ជនរងគ្រោះអង្គុយបែរមុខទៅក្រោយរថយន្ត ចំណែកឈ្មោះ ថា ដា បែរទៅខាងមុខ ។ លុះរថយន្តបើកទៅដល់បារ៉ាស់ដែកកាត់ទទឹងផ្លូវ ឈ្មោះ ថា ដា ឱនចុះក្រោមទាន់រួចផុតពីគ្រោះថ្នាក់ ។ រីឯជនរងគ្រោះអង្គុយបែរមុខទៅក្រោយ ក៏បោកត្រូវក្បាលផ្កាប់មុខ ធ្លាក់ពីលើរថយន្តស្លាប់តែម្ដង ។ ករណីនេះប៉ូលិសបានឃាត់រថយន្ត និងអ្នកបើកបរ ហើយកំពុងទំនាក់ទំនងទៅបងប្អូនសពយកទៅធ្វើបុណ្យ ។
ប្រភពដដែលបានឲ្យដឹងថា នៅចំណុចបារ៉ាស់ដែលកាត់ទទឹងផ្លូវកំណត់កម្ពស់ 2,70 ម៉ែត្រធ្លាប់មានគ្រោះបែបនេះញឹកញាប់ បណ្តាលឲ្យមនុស្សស្លាប់ ៧ នាក់ និងរបួស ៤ នាក់ បើគិតចាប់ពីដើមឆ្នាំ ២០០៨ មកដល់បច្ចុប្បន្ន ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
39 minutes ago
No comments:
Post a Comment