Monday, December 27, 2010

VIGO បើក​បុក​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ចាស់​ធ្លាក់​ពីលើ​ស្ពាន​របួស​ពីរ​នាក់

CEN
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: ​រថយន្ត VIGO បាន​បុក​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ចាស់​ប៉ែក​ខាងកើត​បាក់​ជាង​៩​ម៉ែត្រ និង​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បណ្តាលឲ្យ​អ្នកបើកបរ និង​អ្នកជិះ​ជាមួយ​ម្នាក់​ទៀត​រងរបួស កាលពី​ម៉ោង​១:២៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៦ ខែ​ធ្នូ ២០១០ ។

​ ​រថយន្ត​បង្ក​ម៉ាក VIGO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G3200 បើកបរ​ដោយ​ឈ្មោះ សុខ លី អាយុ​២៩​ឆ្នាំ មុខរបរ លក់​តុទូ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សុខ ចាន់​មី ស្នាក់នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ II រងរបួស​រលាត់​ដៃរ​លាត់​ជើង និង​ឈាម​ច្រមុះ បាន​ឡើង​ម៉ូតូ​កង​បី​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។​

​ ​មុន​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ខាងលើ បើក​ចេញពី​ផ្លូវ​៣៦៩ ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បត់​ឡើង​ស្ពាន​យ៉ាង​លឿន បាន​ប្រទះ​នឹង​ម៉ូតូ មួយ​គ្រឿង​ក៏​បាន​បើក​គេច ទើប​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត ទៅបុក​បង្កាន់ដៃស្ពាន​បាក់​អស់ ៩:៥០​ម៉ែត្រ និង​ក្រឡាប់​៤-៥ ត្រឡប់ ធ្លាក់​ចុះ​ពីលើ​ស្ពាន ដោយ​រថយន្ត​នៅ​ឈរ​បែរ​ក្បាល​ពី​លិច​មក​កើត​វិញ ៕

No comments: