កម្ពុជាថ្មី
ភ្នំពេញ ៖ ម៉ូតូអត់ភ្លើងចង្កៀងបំភ្លឺផ្លូវដូចគ្នា បានបើកបញ្ច្រាសទិសគ្នា ដោយអ្នកបើកបរមាន សភាពស្រវឹងជោកជាំដូចគ្នា បានបើកម៉ូតូយ៉ាងលឿនបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានមនុស្ស ម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ នៅចំណុចមុខផ្ទះលេខ២០២A ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ជនរងគ្រោះរហូតដល់បាត់បង់ជីវិតមានឈ្មោះតាក់ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ មានទីលំនៅឃុំកោះស្លា ស្រុកឈូក ខេត្តកំពត ជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខ 1H8180 ភព១។ ចំណែកឯជនរងរបួសធ្ងន់ទាំង២នាក់ មានទី១-ឈ្មោះ ម៉ិច ប៊ុនលាភ ភេទប្រុស អាយុ២៨ឆ្នាំ មានទី លំនៅភូមិចុងបឹងក្រោយ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះសួន សុខែម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយជនរងគ្រោះដែរ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូវីវ៉ាបានបើកពីត្បូងទៅជើង តាមបណ្ដោយ ផ្លូវ៣៧១លុះមកដល់ផ្លូវកោងដោយសារតែម៉ូតូរបស់ខ្លួនអត់មាន ភ្លើងបំភ្លឺ អ្នកបើកបរគ្មានមួកការពារ សុវត្ថិភាព គ្មានកញ្ចក់ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកCUBជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ ង៣០៥១ ដែលគ្មានភ្លើងបំភ្លឺផ្លូវ គ្មានមួកការពារសុវត្ថិភាព គ្មានកញ្ចក់ និងមានសភាពស្រវឹង ដូចគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សផ្លោងគលើគ្នា ហើយអ្នកបើកបរម៉ូតូវីវ៉ា បានស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ ចំណែក២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ដឹកទៅសង្រ្គោះនៅមន្ទីរ ពេទ្យ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment