ដោយ : បាយ័ន
សៀមរាប: បុរសម្នាក់មានរបួសដាច់ជើងឆ្វេងចេញពីខ្លួន ហើយបានស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ធ្នូ ២០១០ ត្រង់ចំណុចមុខផ្ទះមេភូមិដែលជាឪពុកអ្នកស្លាប់ នៅលើដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបឹងខ្នាវ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាម ខណៈពេលអ្នកស្លាប់ជិះកង់ចេញពីផ្ទះរបស់ខ្លួន ក្នុងបំណងឆ្ពោះទៅទិសខាងលិច ហើយត្រូវរថយន្តជនជាតិកូរ៉េបើកបុកពេញមួយទំហឹងតែម្តង ។
អ្នកស្លាប់ឈ្មោះទន់ ហិប អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ ត្រូវរថយន្តម៉ាកកាមរី ឆ្នាំ១៩៩៥ ពាក់ស្លាកលេខសៀមរាប 2A 0728 បើកបរដោយជនជាតិកូរ៉េ ឈ្មោះ Cho Dae Youen ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងសៀមរាប បើកបុកស្លាប់ភ្លាមៗ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបើកតាមផ្លូវខាងលើពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បុកជនរងគ្រោះដែលកំពុងជិះកង់ចេញពីផ្ទះស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់បានចម្ងាយប្រមាណជា ២០០ម៉ែត្រ ក៏ឈប់ ព្រោះតែកង់ជនរងគ្រោះគៀបជាប់កង់ឡាន ទើបទៅមុខលែងរូច។
ប៉ូលិសបានឃាត់ខ្លួនជនជាតិកូរ៉េ និងរថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីដោះស្រាយតាមច្បាប់ ៕
User talk:2600:100A:B025:CF11:702B:4110:AAE9:CDB1
-
General note: Unconstructive editing on All Tomorrows.
*New page*
== October 2025 ==
[[File:Information.svg|25px|alt=Information icon]] Hello, I'm
[[Use...
1 hour ago
No comments:
Post a Comment