ដោយ : សុពិសិដ្ឋ
ភ្នំពេញ: បុរសម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង១០និង១០ នាទីយប់ថ្ងៃទី២២ធ្នូ នេះ នៅចំណុចមុខផ្ទះ202 A ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីម៉ូតូទាំងពីរគ្រឿងបើកអត់មានភ្លើងបំភ្លឺផ្លូវ ហើយបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា ។
ភាគីម្ខាងម៉ូតូម៉ាកហុងដា CUB ជ្រុង សេ៥០ ពណ៌ទឹកប៊ិច ស្លាកលេខ ម ៣០៥១ ភព បើកបរដោយឈ្មោះប៊ិច ប៊ុនលាភ ភេទប្រុស អាយុ២៨ឆ្នាំ និងរួមដំណើរឈ្មោះ សួន សុខខែម ភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់នៅភូមិចុងបឹងក្រៅ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមួយគ្នា ។ ពួកគេមានរបួសជាទម្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនចំនួន២ យកទៅសង្គ្រោះ ។
ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ 1H 8180 ភ្នំពេញ បើកបរដោយឈ្មោះតាក់ រ៉ា ភេទប្រុស អាយុជាង២៦ឆ្នាំ មុចរបរ កម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅ ឃុំកោះស្លា ស្រុក/ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ ម៉ូតូវីវ៉ា បើកតាមផ្លូវ៣៧១ពីត្បូងទៅជើង ចំណែកឯម៉ូតូCubបើក្នុងទិសដៅបញ្ច្រាសគ្នា ។ លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាចំកណ្តាលថ្នល់ពេញមួយទំហឹងតែម្តង ។
សាក្សីនិយាយថា មូលហេតុដែលបណ្តាលឲ្យបុកគ្នា គឺម៉ូតូទាំងពីរគ្រឿងអត់មានភ្លើងសំរាប់បំភ្លឺផ្លូវ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment