កម្ពុជាថ្មី
សៀមរាប ៖ រថយន្តសង្រ្គោះបន្ទាន់ របស់គ្លីនីកឯកជន សែន សុខ ដែលមានទីតាំងនៅទីរួម ខេត្តសៀមរាប ដោយសារតែអ្នកបើកបរគ្មានការប្រុងប្រយ័ត្ន ក៏បន្ថែមល្បឿនក្នុងស្ថានភាពផ្លូវកែងហើយជ្រុលចង្កូតទៅព្រលះ ម៉ូតូ៣គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង៧និង៣០នាទីយប់ ដោយសារតែរថយន្តសង្រ្គោះបន្ទាន់របស់គ្លីនីកឯកជន សែន សុខ នៅខេត្តសៀមរាប ប្រញាប់ទៅដឹកអ្នករងរបួសគ្រោះថ្នាក់ចរាចរនៅម្ដុំស្ពាននាគ ក៏បើកសឺរ៉ែន បន្ថែមល្បឿន បួងចង្កូតយ៉ាងខ្លាំង នៅត្រង់ចំណុចផ្លូវកែង ម្ដុំមុខមន្ទីរពេទ្យកុមារជីវរ្ម័នទី៧ ឆ្ពោះទៅស្ពាននាគ ហើយក៏ជ្រុលចង្កូតទៅបុកនឹងម៉ូតូ៣គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច រហូតអូសចម្ងាយជាង១០០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា អ្នកបើកបររថយន្តសាមុយនោះមានឈ្មោះពេញ ថៃ ភេទ ប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះយ៉ន ឆុន ភេទប្រុស អាយុ២៧ឆ្នាំ បានបើកបរ រថយន្តសង្រ្គោះបន្ទាន់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A0236 តម្រង់មកបុកម៉ូតូមួយគ្រឿងម៉ាក ហុង ដា ១២៥ ពណ៌ខ្មៅ សេរី០៩ ដែលមានអ្នកជិះ៣នាក់ឪពុកម្ដាយនិងកូន ហើយរថយន្តក៏រ៉េចង្កូតទៅ បុកម៉ូតូ២គ្រឿងទៀតមានម៉ាក ស្មាស់រេវ៉ូ និងមួយគ្រឿងទៀតម៉ាកសង់ ពណ៌ខ្មៅ បណ្ដាលឲ្យ ម៉ូតូទាំង៣គ្រោះថ្នាក់ដួលពេញផ្លូវ។
សមត្ថកិច្ចប៉ូលិសចរាចរ និងកងអន្តរាគមន៍ បានទីដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន អ្នកបើកបររថយន្តសង្រ្គោះបន្ទាន់ នៅស្នងការនគរបាលខេត្តសៀមរាប រង់ចាំការដោះស្រាយតាម ផ្លូវច្បាប់៕
ហម សំបូរ
President of the National Assembly of Serbia
-
References
← Previous revision Revision as of 06:00, 4 September 2026
Line 857: Line 857:
{{reflist}}
{{reflist}}
{{Presidents of the National Assembl...
5 hours ago
No comments:
Post a Comment