រយៈពេល ៩ ខែ នៃឆ្នាំ២០១០ នេះអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាច របានកើនដល់ចំនួន ៨.៥០០ នាក់ហើយ ។ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកញ្ញា មានការកើនឡើង បើធៀបទៅនឹងខែសីហានោះ នៅភ្នំពេញគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតមានឡើងតែនៅពេលយប់ ។
លោក ព្រាប ចន្ទ័វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយច្បាប់់ចរាចរណ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាព ផ្លូវគោកបាននិយាយឲ្យដឹងថា យោងតាមរបាយការណ៍ ដែលទទួលបានមកពីអគ្គស្នងការនគរបាលជាតិ បង្ហាញឲ្យឃើញថា នៅក្នុងខែកញ្ញាកន្លងទៅនេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៣៧៣ លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១១៩ នាក់ របួសធ្ងន់ចំនួន ៣០២ នាក់ របួសស្រាល ២៥៤ នាក់ ។
ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងខែកញ្ញា ឆ្នាំ២០១០ បើធៀបទៅនឹងខែសីហា ចំនួនគ្រោះថ្នាក់មានការកើនឡើង ៤ ភាគរយ ជនរងគ្រោះដល់ស្លាប់កើនឡើង ១០ ភាគរយ និងរបួសធ្ងន់កើនឡើង ៣៤ ភាគរយ ។ ចំនួនជនរងគ្រោះ ដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០១០ បានកើនដល់ ១.២៨៥ នាក់ និងជងរងគ្រោះរបួសធ្ងន់ស្រាល បានកើនដល់ចំនួន ៧.២១៥ នាក់ហើយ ៕
Moshe Radman
-
Add other descriptors from lead to short description
← Previous revision Revision as of 10:39, 20 April 2026
Line 1: Line 1:
{{Short description|Israeli...
23 seconds ago
No comments:
Post a Comment