កោះសន្តិភាព
រាជធានីភ្នំពេញ ៖ រថយនុ្តម៉ាកឡិចស៊ីសពណ៌ទឹកមាសមួយគ្រឿង ដែលគេអះអាងថា ម្ចាស់ស្រវឹងទើបតែចេញពីផឹកបានបើកបោះពួយ រេចង្កូតធ្លាក់ចូលប្រឡាយ តាមផ្លូវលេខ២០០៤ មុខសាលាអន្តរជាតិសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយដេកនៅក្នុងទឹកប្រឡាយ អស់ប្រមាណជាង១ម៉ោង ទើបម្ចាស់ហៅរថយន្តមកស្ទួចដោយខ្លួនឯង។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ មុនពេលស្ទួច ម្ចាស់រថយន្តខ្លាចមានភាពអាម៉ាស់ ក៏បានឱ្យព្រូរថយន្តស្ទួចយកក្រមា និងខោអាវមកបិទស្លាកលេខមិនឱ្យគេស្គាល់។
គ្រោះថ្នាក់ចរាចរណ៍បើកធ្លាក់ប្រឡាយនេះតាម ប្រភពព័ត៌មានឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ តុលា ឆ្នាំ២០១០។ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស លេខ៤៧០ ពណ៌ទឹកមាស មួយគ្រឿងខាងលើ បានធ្វើដំណើរតាមផ្លូវជាតិលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលដែលផ្លូវកំពុងតែលិចទឹកត្រឹមស្មងជើង។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ថយន្តក៏បានរេចង្កូតទៅខាងស្តាំដៃ ហើយធ្លាក់ប្រឡាយទឹកស្ទើរតែលិចរថយន្ត។ តាមព័ត៌មានដដែលឱ្យដឹងទៀតថា ភ្លាមនោះគេឃើញមនុស្សដែលជិះក្នុងរថយន្តចំនួន២នាក់បានបើកទ្វារ ចេញពីក្នុងរថយន្ត បន្ទាប់មករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ទឹកមាស មួយគ្រឿងទៀតដែលទំនងជាមិត្តភក្តិបានមកដល់ និងបានទាក់ទងហៅរថយន្តមកស្ទួច។
នៅយប់នោះគេឃើញអ្នកបើកបររួមទាំងមិត្តភក្តិ ស្ថិតក្នុងសភាពស្រវឹងជោកជាំដូចគ្នាដែលទើបតែចេញមកពីផឹក។ ដើម្បីបិទបាំងករណីអាក្រក់នាយប់នោះ គេឃើញម្ចាស់រថយន្តបានឱ្យព្រូរថយន្តស្ទួចយកក្រមា និងខោអាវចុះទៅក្នុងទឹកបិទស្លាកលេខរថយន្តតាំងពីក្នុងទឹក មកម៉្លេះ។ ទោះបីជាយ៉ាងណា មិនអាចបិទមុខខ្លួនឯងបានទេ។ ប្រមាណជាង១ម៉ោងក្រោយមកទើបរថយន្តស្ទួចយករថយន្តនោះចេញពីប្រឡាយ ហើយនាំទៅជួសជុល៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment