កម្ពុជាថ្មី
ភ្នំពេញ ៖ នារីម្នាក់រួមនឹងអ្នកដំណើរ២នាក់ទៀត ប្រុសម្នាក់ស្រីម្នាក់ ដែលគេដឹងថា សុទ្ធតែជនជាតិ វៀតណាម បានបើករថយន្តម៉ាកកូរ៉ូឡា បោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ ក្នុងទឹក ដីខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។
ប៉ូលិសចរាចរក្រុងភ្នំពេញបាននិយាយថា អ្នកបើកបររថយន្តបង្កហេតុមានឈ្មោះសុខ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ និងអ្នករួមដំណើរ២នាក់ទៀត ម្នាក់ឈ្មោះអាហ៊ុង ភេទស្រី អាយុ២១ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះអាលីម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់បឹងត្របែក។ រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G9571 ជាកម្មសិទ្ធិរបស់ឈ្មោះសុខ ស្រីពៅ(ឈ្មោះខ្មែរ)។
សាក្សីនិយាយថា មុនពេលកើតហេតុរថយន្តកូរ៉ូឡា បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅចូល ភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន។ ពេលមកដល់ចំណុចឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ រថយន្តបានរេចង្កូតមក ខាងស្ដាំដៃបណ្ដាលឲ្យបុកបង្កាន់ដៃស្ពាន បាក់មួយប្រឡោះរថយន្ត ហើយរថយន្តកុំតែបានបង្កាន់ដៃស្ពានគាបជាប់ នឹងធ្លាក់ទឹកទន្លេបង្កវិនាសកម្មលើសពីការស្មានទៅទៀត។
ប៉ូលិសចរាចររាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបរពិសាជាតិស្រវឹងជ្រុល ដែល គេដឹងថាទើបបញ្ចប់ការផឹកស៊ីនៅឯកៀនស្វាយ ហើយបោះពួយមកភ្នំពេញក៏ជួបឧប្បត្តិហេតុគួរឲ្យព្រឺក្បាលបែប នេះ។ ករណីនេះប៉ូលិសបានស្ទូចរថយន្តទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕
Fight Club: Members Only
-
← Previous revision Revision as of 21:31, 17 October 2026
Line 26: Line 26:
}}
}}
'''''Fight Club: Members Only''''' is a 2006 Indian Hindi-language [...
2 hours ago
No comments:
Post a Comment