លោក លោកស្រី អ្នកនាង កញ្ញាអាចចូលទៅកាន់តំណរភ្ជាប់ខាងក្រោមដើម្បីទាញយកឯសារស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
https://www.dropbox.com/s/w2un0s79f70dh2w/Pres_traffic_law.pdf?dl=0
Tuesday, March 17, 2015
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើរលើផ្លូវចាស់ ឬទេ?
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានចូលជាធរមានក្រោយពេលដែលព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាបានបានឡាយព្រះហស្ថ បានចូលជាធរមានហើយនៅថ្ងៃទៅ២៩ខែមករា ឆ្នាំ២០១៥ដើមឆ្នាំ២០១៥នេះក្រោយរយៈពេល២០ថ្ងៃចាប់ពីថ្ងៃចុះព្រះហស្ថលេខាមក។
នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកដែលមាន៩២មាត្រា និង១២ជំពូកដែលបានចំណាយពេលស្ទើរតែប្រាំឆ្នាំក្នុងការតាក់តែងនិងចងក្រងដោយអនុឡោមតាមច្បាប់ចរាចរណ៍ចាស់ដែលមាន៩៥ មាត្រា និង១២ជំពូកនិងចុះព្រះហស្ថលេខានៅឆ្នាំ២០០៧មក ត្រូវបានលើកមកពិភាក្សានៅតាមតុកាហ្វេរ ឬតុគុយទាវថា តើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកម្រិតណា ឬមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ បើចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃបែបនេះ។
អ៊ុំប្រុសម្នាក់អង្គុយនៅតុមូលដែលអង្គុយ៥នាក់លើកឡើងថា វាមិនខ្មេះទេ បើប៉ូលិស នៅតែបន្ត មិនរឹតបន្តឹង ឬរឹងតែពេលមេស្រែក គេលែងស្រែងកូនចៅលែងអនុវត្ត ឬមេស្រែងតែពេលមានការបុកប៉ះចំកូនចៅ បក្រពួកឯង បើងាប់អ្នកផ្សេងមិនដែលខ្វល់បែបនេះ។
បងប្រុសម្នាក់បានលើងឡើងថា ផាកយ៉ាងហ្មេកក៏ពួកអាក្មេងទាំងអស់នឹងមិនខ្វល់ដែរបើតម្លែផាក ពិន័យថោកជាថ្លៃបារីវាជក់ផងនឹង។
ពូម្នាក់បានលើងឡើងថាហេរ ឥឡូវលឺថាការផាកពិន័យគេគុណនិងប្រាំ ចាំមើលវាយ៉ាងហ្មិចវិញ។
ពូម្នាក់អង្គុយនៅតុជ្រុង ក្បែជញ្ជាំងបានស្រែកថា ទាន់តែងាប់ម៉ែវា ទើបបានវាដឹងខ្លួនពួកអានេះ។
ខ្ញុំក៏បានងើបមុខឡើងក្នុងខណៈពេលដែលខ្ញុំកំពុងឱនហុតទឹកស៊ុបដ៏មានឱជារសដែលជាស្នារដៃ ចុងភៅប្រចាំហាងមួយនេះ ខ្ញុំចង់សួរគាត់ថា តើធ្វើយ៉ាងណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា?
មានមនុស្សជាច្រើន អ្នកខ្លះថាធ្វើបែបនេះ អ្នកខ្លះថាធ្វើយ៉ាងនេះ ឬយ៉ាងនោះ តែខ្ញុំគ្រាន់តែដឹងថា សម្រាប់គាត់ប្រហែលជាមិនអាចធ្វើទឹកស៊ុមមួយឆ្នាំង ដើម្បីឱ្យមានឱជារស់ដូចចុងភៅនៅហាងនេះ ផងទេមើលទៅ។
ពេលនោះខ្ឡនបានឱនមុខហើយយកស្រាបព្រារដួសដួសទឹកស៊ូបមួយស្រាបព្រារទៀតហើយគិតថាអ្នកដែលអង្គុយនៅតុគុយទាវនេះសុទ្ធតែនិយាយត្រូវតែគាត់មិនគួរនិយាយនៅពេលនេះទេ ។
គាត់គួរតែចូលរួមនិយាយនៅក្នុងវិទ្យុ ទូរទស្សន៏ ការសែត ឬប្រព័នផ្សព្វផ្សាយនានា ដើម្បីឱ្យថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ ឬច្បាប់ផ្សេងៗបានដឹងពីសំនួរ និងសំណូមពររបស់គាត់។
ខ្ញុំចង់ប្រាប់ពួកគាត់ថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាច្រើននាក់ក្នុងមួយថ្ងៃ មិនមែនដោយ សារច្បាប់ធូរលុង ឬដោយមន្រីអ្នកអនុវត្តច្បាប់អនុវត្តមិនបានពេញលេញទាំងស្រុងនោះទេ វាទាមទារនូវការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ហើយអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវមានភាពអធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមកផងដែរ ហើយគ្នាជនណាម្នាក់ ស្ថាប័នណាមួយ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានទេបើខ្វះការចូលរួមពីអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា។
Wednesday, July 23, 2014
កាកបាទក្រហមកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍អំពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ឃុំ
ភ្នំពេញ៖ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលដល់សិក្ខាកាមចំនួន៥២នាក់ ដែលរួមមាននាយក នាយិកសាខា មន្រ្តីសាខា និងមន្រ្តី អនុសាខា គោលដៅ មកពីសាខាចំនួន ១៣ គឺសាខាខេត្តព្រះសីហនុ កំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
វគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សម កុសល នាយក នាយកដ្ឋានធនធានមនុស្ស នៃ កាកបាទក្រហមកម្ពុជា ដែលមានការ
ចូលរួមឧបត្ថមគាំទ្រពីគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល នៃមូលនិធិប្ល៊ូមប៊ើកភីលែនត្រូភី និងការគាំទ្រជាបច្ចេកទេសពីអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកល(GRSP)។ អ្នកសម្របសម្រួល នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានអញ្ជើញមកពីនាយកដ្ឋាន ផែនការថ្នាក់ក្រោមជាតិ នៃក្រសួងផែនការ អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងមន្រ្តីកាក បាទក្រហមកម្ពុជាផ្ទាល់។
តាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ហាញថា នៅក្នុងឆ្នាំ ២០១៣ កសិករ គឺជាអ្នកដែលប្រឈមមុខ និងមានចំនួនអ្នកស្លាប់ច្រើនគេដោយសារគ្រោះថ្នាក់ ចរាចរណ៍ រហូតដល់៣៩% នៃចំនួនអ្នកស្លាប់សរុបដោយគ្រោះថ្នាក់ចរាចរណ៍។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការ សុវត្ថិភាពចរាចរណ៍នៅថ្នាក់ឃុំ ហើយក្រោយពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាលបន្តដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាម សាខា គោលដៅរបស់ខ្លួន ព្រមទាំងកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ ឃុំ/សង្កាត់ជាមួយអាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធានាថាផែនការ សុវត្ថិភាពចរាចរណ៍នេះ ត្រូវបាន យកអនុវត្ត ដើម្បីលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយចំនួនអ្នក ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជា ប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ដ៏គួរឲ្យកក់ក្តៅ។
ព័ត៌មានលំអិត សូមទាក់ទង ៖
លោក ខឹម សុផល ប្រធានគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍
កាកបាទក្រហមកម្ពុជា
ទូរស័ព្ទ 078 53 54 06
Thursday, July 17, 2014
សេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
ទីរួមខេត្តស្វាយរៀង ថ្ងៃទី
១៦ ខែកក្កដា ឆ្នាំ ២០១៤៖ ថ្ងៃនេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ហើយនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដោយមានការឧ បត្ថម្ភពីអង្គការសុខភាពពិភពលោក
តាមរយៈកម្មវិធីសុវត្ថិភាពចរាចរណ៍សកលរបស់
ប៊្លូមបឺគភីលែនត្រូភី (Bloomberg
Philanthropies Global Road Safety Program)
បានរៀបចំសិក្ខា សាលា ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាពនិង ការបើកបរ ក្រោម ឥទ្ធិពល គ្រឿងស្រវឹងនៅទីរួមខេត្តស្វាយរៀង សិក្ខាកាមចូ លរួមមាន ប្រមាណជាង
២០០ នាក់ជាយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
សិក្ខាសាលានេះមានគោលបំណងបង្កើននូវការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដោយផ្តោតលើសារៈប្រយោជន៏នៃការពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ
ហើយនិងការ មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងចំពោះ អ្នកប្រើប្រាស់យានយន្តទាំងអស់។ សារពីរសំខាន់របស់សិក្ខាសាលានេះគឺ
“ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរជិតឬឆ្ងាយ និងគ្រប់ពេលវេលា!” និង “បើពិសាគ្រឿងស្រវឹង កុំបើកបរ!”។ នៅក្នុងសិក្ខាសាលានេះក៏មានការផ្តល់ជូនមួកសុវត្ថិភាពមានគុណភាពខ្ពស់ចំនួន
២២០ មួកដល់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងផងដែរ។
នៅក្នុងប្រទេសកម្ពុជា ការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្មណ៍។
យោងតាមរបាយការណ៍បឋមរបស់ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថាក្នុងឆ្នាំ២០១៣ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៩៥០នាក់។ ជាមធ្យមក្នុងមួយថ្ងៃមានមនុស្សប្រមាណជាង
៥នាក់បានស្លាប់ នៅលើផ្លូវនៃប្រទេសកម្ពុជា។
ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មានប្រមាណជា ៤នាក់ជាអ្នកបើកបរម៉ូតូ និង អ្នករួមដំណើរជាមួយ។
អ្នកប្រើប្រាស់ម៉ូតូគឺជាជនដែលងាយរងគ្រោះថ្នាក់ជាងគេដែលមានអ្នកស្លាប់រហូតដល់ទៅ
៧០%នៃអ្នកស្លាប់សរុប។
ភាគច្រើននៃអ្នកស្លាប់ទាំងអស់ដោយសារគ្រោះថ្នាក់ចរាចរណ៍
គឺជាយុវជនអាយុពី ១៥ទៅ ២៩ ឆ្នាំ (៥០%) ដែលជាការខាតបង់ដ៏ធំធេងនូវកំលំាងនៃការអភិវឌ្ឍន៏ប្រទេសជាតិ។
ដោយឡែកចំពោះខេត្តស្វាយរៀង អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ
២០១៣មានចំនួន ៦៤នាក់។ ៣១% នៃអ្នកស្លាប់បណ្តាល មកពី ការបើកបរលើសល្បឿនកំណត់
ហើយ១៩% ទៀតបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿង។ ៨៣% នៃអ្នកស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូ
ហើយភាគច្រើននៃជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពទេនៅពេលមានគ្រោះថ្នាក់កើត
ឡើង។ នេះគឺជាការបាត់បង់ដែលយើងអាចកាត់បន្ថយបាន
ប្រសិនបើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបគោរពច្បាប់ចរាចរណ៍ ហើយនិងមានការចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ដ៏តឹងរ៉ឹង
និងជាប់ជាប្រចាំពីកំលាំងនគរបាលចរាចរណ៍ជាតិខេត្ត-ក្រុង។
កត្តាហានិភ័យចំបងដែលរួមចំណែកនៅក្នុងការរងរបួស
និងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺឥរិយាបទមិនសមរបស់អ្នកប្រើប្រាស់ផ្លូវរួមមាន
ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាពជាដើមនៅពេលធ្វើដំណើរទំាងអ្នកបើកបរ
និងអ្នករួមដំណើរ។ ការរងរបួសក្បាលគឺជាមូលហេតុចំបងនៃការស្លាប់
និងពិការភាពចំពោះអ្នកប្រើប្រាស់ម៉ូតូនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ពាក់មួកសុវត្ថិភាព គឺជាមធ្យោបាយតែមួយគត់ដែលមានប្រសិទ្ធិភាពបំផុត
ដែលអាចកាត់បន្ថយរបួសក្បាលធ្ងន់ធ្ងរ និងការស្លាប់ដោយរបួសក្បាលបាន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរតាមម៉ូតូ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលដាក់បញ្ចូលមាត្រាតម្រូវឲ្យអ្នករួមដំណើរជាមួយត្រូវពាក់មួកសុវត្ថិភាព
ហើយនិងការបង្កើនការផាកពិន័យ ការដាក់ទោសទណ្ឌចំពោះអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងត្រូវបានរំពឹងថានិងត្រូវបានអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ។
ការអនុវត្តន៍ច្បាប់ ការផ្សព្វផ្សាយអប់រំសាធារណៈ រួមផ្សំជាមួយនិងការចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ជាប់ជាប្រចាំ
ដែលធ្វើឡើងដោយកំលាំងនគរបាលចរាចរណ៍ជាតិខេត្ត-ក្រុង និងចូលរួមចំណែកក្នុងការការពារ និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនពីសោកនាដកម្មដែលអាចការ
ពារបាននេះ។ ជាលទ្ធផលចំពោះការខឹតខំប្រឹងប្រែងរួមគ្នានេះ
ហើយជាពិសេសដោយមានការចូលរួមយ៉ាងសកម្មពីយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង យើងនិងអាចឈានទៅសំរេចបាននូវគោលបំណងទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយការស្លាប់នៅក្នុងប្រទេស
កម្ពុជាឲ្យបាន ៥០% នៅឆ្នាំ ២០២០ខាងមុខ ស្របតាមទស្សនវិស័យដ៏ខ្ពង់ខ្ពស់របស់
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!”។
សំរាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសុវត្ថិភាពចរាចរណ៍
សកលរបស់
ប៊្លូមបឺគភីលែនត្រូភីនៅក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនង៖
លោកស្រី ម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, mensokol@yahoo.com
លោកស្រី ម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, mensokol@yahoo.com
ជម្រុញឲ្យមានការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធិភាពនៅកម្ពុជា
រាជធានីភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០១៤ក្រសួងមហាផ្ទៃបានរៀបចំការ ប្រជុំបូកសរុបលទ្ធផលការងារលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៤ ក្រោមការ ដឹកនាំ របស់ ឯកឧត្តម
តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមជាមួយនិងវត្តមាន របស់ អភិបាល
អភិបាលរង ស្នងការ ស្នងការរង និងមន្រ្តីសាធារណការនិងដឹក ជញ្ជូនគ្រប់ខេត្តក្រុង ទាំងអស់
ព្រមទាំងតំណាងក្រសួងនានាដែលមានការពាក់ព័ន្ធជាច្រើនរូប។
គោលបំណងសំខាន់នៃការប្រជុំគឺពិនិត្យមើលឡើងវិញអំពីលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាឆមាសទី១
និងមានការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែល កើតមានឡើងនាពេលកន្លងមក និងលើកទឹសដៅអនុវត្តបន្តសម្រាប់ឆមាសទី២
ឆ្នាំ២០១៤ខាងមុខ
ដែលមានជាអាទិ៍ការកសាងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍លើបច្ចេកទេសរឹតបន្តឹងច្បាប់បន្ត ធ្វើការផាកពិន័យលើករណីបើកបរហួសល្បឿនកំណត់
ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព និងការចុះត្រួតពិនិត្យតាមគោលដៅដើមទីផ្ដោតលើប័ណ្ណបើកបរ
លក្ខណៈបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនជាដើម។
មានមតិផ្ដាំផ្ញើរមុនពេលបឹទកិច្ចប្រជុំ
ឯកឧត្ដមតេង សាវង្ស បានលើកឡើងនូវគំនឹត ផ្ដួចផ្ដើមមួយចំនួនដើម្បីពិចារណា
ក្នុងនោះក៏សំណូមពរឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវតែដោះស្រាយជា បន្ទាន់រាល់បញ្ហាប្រឈមទាំងឡាយដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន
និងធ្វើយ៉ាងណាឲ្យមានការអនុវត្តច្បាប់បានជាប់លាប់ដើម្បីជួយសង្គ្រោះជីវិតមនុស្សពីការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើងនិងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គម
និងការអភិវឌ្ឍន៏។
គួររំលឹកថា ចាប់ពីឆ្នាំ២០០៩កន្លងមក
ដោយមានការជួយគាំទ្រអំពីកម្មវិធី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកសកលនៃមូលនិធិប្លូមប៊ើកភីលែនត្រូភីអង្គការដៃគូរសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សកល (GRSP) បានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការលើក កម្ពស់ សមត្ថភាព ភ្នាក់ងារនគរបាល
ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនពាក់មួកសុវត្ថិភាព
និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងពេលយប់ ដែលជាមូលហេតុចំបងនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក គង់ សុវណ្ណ
ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា៉ បទពិសោធដ៏មានជោគជ័យនៅប្រទេសជាច្រើន
បានបង្ហាញថា ការរឹតបន្តឹងច្បាប់ជាប់ប្រចាំ គឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុត
ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់ចុះនៅកម្រឹតទាប៉។ លោកបន្ដថា
៉សម្រាប់ប្រទេសកម្ពុជា កាលបើមានការរឹតបន្ដឹងច្បាប់ចរាចរណ៍បានឆាប់និងជាប់លាប់កាលណា
នឹងអាចជួយសង្រ្គោះជិវិតប្រជាពលរដ្ឋបានច្រើនកាលនោះ៉។
សម្រាប់ព័តមានបន្ថែម
សូមទាក់ទង៖
មាស ចាន់ឌី Tel:
012 79 36 37
|
|
Friday, July 4, 2014
Drivers using phones 'a plague'
Police Minister Liza Harvey described the use of mobile phones by drivers as a plague.
"Motorists use them all the time while they are driving," she said.
I think it's become a habit, it's really dangerous, we're starting to see really serious accidents as a result of it.Liza Harvey
"I think it's become a habit, it's really dangerous, we're starting to see really serious accidents as a result of it.
"People need to understand they have to put the mobile phone away because it could save their life."
Mr Cameron likened using a mobile phone while driving to drink driving.
"It is not unlike drink driving decades ago, we just didn't believe it was associated with increased risk. It took years for government and society to recognise that risk and do something about it."
Ms Harvey said the use of mobile phones can result in a fatal crash.
"We're now starting to see mobile phones and distractions in our fatal and serious crashes," she said.
"The average vehicle is about 1.2 tonnes so if you look down to look at your phone for two seconds and you are travelling at 40 kmph, you'll travel 22 metres in that time.
"So if you are approaching a kids' crossing you've got no chance of stopping.
"If you are doing 100kmph and you look down at your phone to get an SMS or a text message for two seconds, you've travelled the length of an Olympic swimming pool."
Road safety record worst in country
The minister is hoping the changes will discourage unsafe driving.
"It is an unfortunate fact that Western Australia has one of the worst road safety records in the country," she said.
"We need to do everything we can to discourage unsafe driving behaviour which is why penalties need to reflect how dangerous these offences are.
"The illegal use of mobile phones in vehicles continues to plague the community, with drivers seemingly unable to resist the urge to touch their phone while driving.
"Unfortunately illegally using a mobile phone today is as widespread as not wearing a seatbelt was in the 1970s.
"It took fines, enforcement and a change in the community's attitude to wearing a seatbelt to finally change drivers' behaviour - a change that has resulted in thousands of lives saved over the past 40 years."
The new fines are set to come in from the Queen's Birthday holiday period in late September.
Full details of all penalty changes can be accessed at http://www.ors.wa.gov.au
Tuesday, April 22, 2014
Wednesday, April 9, 2014
Tuesday, April 1, 2014
សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីមន្ត្រីគំរូ
ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីកត្តាហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោយពេលហូបគ្រឿងស្រវឹងដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយៈអង្គការសុខភាពពិភពលោក ក្រោមជំនួយPGRSP លោកជំទាវមឹន មាណវិបានមានប្រសាសន៏ថា៖
តាមរបាយការណ៍បណ្តោះអាសន្នរបស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ
និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាប្រចាំឆ្នាំ២០១៣កន្លងទៅនេះ
បានឲ្យដឹងថា ចំនួនជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ១.៩៥០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២
ចំនួនអ្នកស្លាប់បានថយចុះ ១៦នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់គិតជាមធ្យមមានជាង
៥នាក់ ក្នុងមួយថ្ងៃ ដែលនេះគឺជាចំនួនមួយដែលបង្ហាញឲ្យឃើញថា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយជម្ងឺអេដស៍
និងគ្រោះថ្នាក់ដោយសារគ្រាប់មីនពេលក្រោយសង្រ្គាមទៅទៀត និងបានធ្វើឲ្យប្រទេសកម្ពុជាយើងខាតបង់ថវិកាក្នុងមួយឆ្នាំៗ
រាប់រយលានដុល្លាសហរដ្ឋអាមេរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងរបាយការណ៍នេះ ក៏បានបង្ហាញឲ្យឃើញថា
ជនរងគ្រោះថ្នាក់ចរាចរណ៍ដែលបានបាត់បង់
ជីវិតជាអ្នកប្រើប្រាស់ម៉ូតូ
មានចំនួនច្រើនជាងគេ គឺមានរហូតដល់ ៦៩% នៃចំនួនជនរងស្លាប់សរុប និងមានជនរងគ្រោះ ៦៦%
បានស្លាប់ដោយសារការប៉ះទង្គិចក្បាល។ ក្នុងចំណោមអ្នកជិះម៉ូតូដែលរងគ្រោះថ្នាក់ចរាចរណ៍
មានតែ ២២% ប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព ដែលជាចំនួនមួយនៅមានកម្រិតទាបនៅឡើយ។ ដូចក្នុងរបាយការណ៍អង្កេតរបស់សាកលវិទ្យាល័យចនហបគីន
អង្គការមូលនិធិបង្ការរបួសអាស៊ី និងមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺ និងបង្ការ
អំពីអត្រាពាក់មួកសុវត្ថិភាព នៅរាជធានីភ្នំពេញ និងខេត្តចំនួន ០៤ គឺខេត្តកណ្តាល
កំពង់ស្ពឺ សៀមរាប និងកំពង់ចាម ទាំងនៅពេលថ្ងៃ និងពេលយប់ក្នុងចំណោមអ្នកបើកបរម៉ូតូ
និងអ្នករួមដំណើរ ឆ្នាំ២០១២កន្លងទៅនេះ ដូចខាងក្រោម ៖
-រាជធានីភ្នំពេញ នៅពេលថ្ងៃ ៦១% និងពេលយប់ ៤៤%-ខេត្តសៀមរាប នៅពេលថ្ងៃ ៥៦% និងពេលយប់ ៣៧%-ខេត្តកណ្តាល នៅពេលថ្ងៃ ៤៨% និងពេលយប់ ៣៥%-ខេត្តកំពង់ស្ពឺ នៅពេលថ្ងៃ ២៥% និងពេលយប់ ១២% និង-ខេត្តកំពង់ចាម នៅពេលថ្ងៃ ២៦% និងពេលយប់ ៦% ។ ផ្អែកលើការអង្កេតនេះឃើញថា អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃមានអត្រាខ្ពស់ជាងពេលយប់ ។រីឯការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏ជាបញ្ហាប្រឈមមួយដ៏ធំ ហើយបានបង្កឲ្យមានគ្រោះថ្នាក់ទី ២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ ជាក់ស្តែងដូចក្នុងរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១២ បង្ហាញថា ៩៦% នៃគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងគឺបណ្តាលមកពីកត្តាមនុស្ស។ ក្នុងនោះការបើកបរហួសល្បឿនកំណត់មាន ៥២% ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មាន ១៣% ការបើកបរមិនគោរពសិទ្ធិអាទិភាពមាន ៩% និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៤៣ លានដុល្លាអាមេរិក នៅឆ្នាំ២០១២។ ប៉ុន្តែបច្ចុប្បន្នយើងសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺមានការរីកដុះដាល និងមានសន្ទុះជាខ្លាំងគួរឲ្យកត់សំគាល់ដោយការផ្សាយពាណិជ្ជកម្មខ្លះ មានលក្ខណៈបែបអូសទាញដោយមានការជូនជារង្វាន់ដល់អតិថិជនដែលជាវស្រា ស្រាបៀរ។ឆ្លាតក្នុងឱកាសនេះ ដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់ធ្វើជាគំរូ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឱ្យបានល្អ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជួបតែសេច្ចក្តីសុខក្នុងក្រុមគ្រួសារ។
-រាជធានីភ្នំពេញ នៅពេលថ្ងៃ ៦១% និងពេលយប់ ៤៤%-ខេត្តសៀមរាប នៅពេលថ្ងៃ ៥៦% និងពេលយប់ ៣៧%-ខេត្តកណ្តាល នៅពេលថ្ងៃ ៤៨% និងពេលយប់ ៣៥%-ខេត្តកំពង់ស្ពឺ នៅពេលថ្ងៃ ២៥% និងពេលយប់ ១២% និង-ខេត្តកំពង់ចាម នៅពេលថ្ងៃ ២៦% និងពេលយប់ ៦% ។ ផ្អែកលើការអង្កេតនេះឃើញថា អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃមានអត្រាខ្ពស់ជាងពេលយប់ ។រីឯការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏ជាបញ្ហាប្រឈមមួយដ៏ធំ ហើយបានបង្កឲ្យមានគ្រោះថ្នាក់ទី ២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ ជាក់ស្តែងដូចក្នុងរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១២ បង្ហាញថា ៩៦% នៃគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងគឺបណ្តាលមកពីកត្តាមនុស្ស។ ក្នុងនោះការបើកបរហួសល្បឿនកំណត់មាន ៥២% ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មាន ១៣% ការបើកបរមិនគោរពសិទ្ធិអាទិភាពមាន ៩% និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៤៣ លានដុល្លាអាមេរិក នៅឆ្នាំ២០១២។ ប៉ុន្តែបច្ចុប្បន្នយើងសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺមានការរីកដុះដាល និងមានសន្ទុះជាខ្លាំងគួរឲ្យកត់សំគាល់ដោយការផ្សាយពាណិជ្ជកម្មខ្លះ មានលក្ខណៈបែបអូសទាញដោយមានការជូនជារង្វាន់ដល់អតិថិជនដែលជាវស្រា ស្រាបៀរ។ឆ្លាតក្នុងឱកាសនេះ ដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់ធ្វើជាគំរូ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឱ្យបានល្អ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជួបតែសេច្ចក្តីសុខក្នុងក្រុមគ្រួសារ។
Sunday, February 2, 2014
Deaths and injuries caused by road crashes are critical development and public health issues. Globally, road crashes cause around 1.2 million deaths and 20 million–50 million injuries a year, with Asia accounting for 60% of the toll (Asian Development Bank [ADB] 2005). Road traffic injuries are now the 9th leading cause
of death worldwide. Without new and improved interventions, road traffic injuries are expected to become the 5th leading cause of death globally by 2030 (World Health Organization [WHO] 2013). The global economic cost of road crashes is estimated at $518 billion a year (WHO 2004). The cost to ADB’s developing member countries represented about 2% of their total gross domestic product in 2007, or about $96 billion (ADB 2012).
of death worldwide. Without new and improved interventions, road traffic injuries are expected to become the 5th leading cause of death globally by 2030 (World Health Organization [WHO] 2013). The global economic cost of road crashes is estimated at $518 billion a year (WHO 2004). The cost to ADB’s developing member countries represented about 2% of their total gross domestic product in 2007, or about $96 billion (ADB 2012).
Friday, November 2, 2012
ក្រុមអ្នកជំនាញរួមគ្នាកសាងផែនការសកម្មភាពថ្នាក់ជាតិស្តីពីមួកសុវត្ថិភាព ដើម្បីជួយឱ្យកម្ពុជាកាត់បន្ថយអត្រាស្លាប់ និងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍
សិក្ខាសាលាថ្នាក់ជាតិមួយបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍
ផ្លូវគោក ដោយសហការជាមួយអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល
តាមរយៈមូលនិធិ សប្បុរសរបស់ប៊្លូមប៊ើក ដែលប្រព្រឹត្តទៅនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយវត្តមានរបស់ ឯកឧត្ដម លោកជំទាវ មន្រ្តីជំនាញមកពីក្រសួងពាក់ពន្ធ័ តំណាងអង្គការកំពុងបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងក្រុមហ៊ុនឯកជន ជាច្រើនរូបទៀត
សរុបចំនួនប្រមាណ ៧០រូប។
គោលបំណងនៃសិក្ខាសាលានេះ គឺកសាងផែនការសកម្មភាពថ្នាក់ជាតិស្តីពីមួកសុវត្ថិភាព
ដែលមានលក្ខណៈពិស្តារ និងប្រកបដោយប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់រយៈពេលបីឆ្នាំ (២០១៣
ដល់២០១៥) ដែលជាផ្នែកមួយជួយឱ្យរាជរដ្ឋាភិបាល អាចសម្រេចផែនការបង្កើនអត្រាពាក់មួក សុវត្ថិភាពដល់១០០%
ទូទាំងប្រទេសត្រឹមឆ្នាំ២០២០ អ្វីជាពិសេសគឺសង្រ្គោះជីវិតអ្នកប្រើប្រាស់ផ្លូវគ្រប់រូប
ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ កុំឱ្យរងរបួសក្បាលធ្ងន់ធ្ងរនៅពេលដែលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍។
តាមរបាយការណ៍ប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ឆ្នាំ២០១១ មានជនរងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់សរុបចំនួន
១៩០៥នាក់ ក្នុងនោះ អ្នកប្រើប្រាស់ម៉ូតូ (អ្នកបើកបរ និងអ្នករួមដំណើជាមួយ)
បានបាត់បង់ជីវិតរហូតដល់ ១២៦២នាក់ ដែលក្នុងនោះប្រមាណ ៧០% មានរបួសក្បាល។ របាយការណ៍នេះក៏បានរកឃើញផងដែរថាអ្នករួមដំណើរពីក្រោយមាន អត្រារងរបួសក្បាលខ្ពស់ជាងអ្នកបើកបរម៉ូតូទៅទៀត។ ការសិក្សាជាអន្តរជាតិមួយបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវអាច
កាត់បន្ថយការប្រឈមនឹងការស្លាប់ដោយសាររបួសក្បាលបានប្រមាណជិត៤០% ហើយព្រមទាំងជួយកាត់បន្ថយការប្រឈមទៅនឹងរបួសក្បាលធ្ងន់ធ្ងរបានខ្ពស់ជាង៧០% ។
ក្នុងឆ្នាំ២០១១ អង្គការជនពិការអន្តរជាតិ សហការជាមួយសកលវិទ្យាល័យចនហប់គីន ក្នុងការអង្កេតលើការពាក់មួកសុវត្ថិភាពក្នុងខេត្ត/ក្រុងចំនួន៣
រួមមានខេត្តកណ្ដាល កំពង់ស្ពឺនិងរាជធានីភ្នំពេញ លទ្ធផលបានបង្ហាញថា អត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកបើកបរម៉ូតូ មាន៦៣% រីឯអ្នករួមដំណើរ (អ្នកជិះពីក្រោយ) គឺមានត្រឹមតែ៦% ប៉ុណ្ណោះ ។
សិក្ខាសាលានេះបានប្រព្រឹត្ដទៅដោយមានការពិភាក្សា និងផ្ដល់យោបល់យ៉ាងផុលផុស ពីក្រុមការងារបច្ចេកទេស និងអ្នកជំនាញដែលបានចូលរួម មានជាអាទិ៍អនុសាសន៍គន្លឹះ
និងសកម្មភាពយុទ្ធសាស្រ្តទាំងឡាយ ដែលជាត្រីវិស័យសម្រាប់អនុវត្តជំរុញ ធ្វើយ៉ាងណាឱ្យអត្រា
ពាក់មួកសុវត្ថិភាពមានការកើនឡើងស្របទៅតាមទឹសដៅដែលបានកំនត់។
គួររំលឹកដែរថា ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅលើសកលលោក បានប្តេជ្ញា
កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឱ្យបាន៥០%ត្រឹមឆ្នាំ២០២០តាមរយៈការអនុវត្តន៍ផែនការជាតិរបស់ខ្លួន ស្របទៅនឹងផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០២០៕
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទង៖
លោកស្រី ម៉ែនច័ន្ទសុកុល ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ
អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ទូរស័ព្ទៈ 077 777 795
ហេ្វសប៊ុកៈ NRSC-Cambodia
Experts Come Together to Develop a National Helmet Action Plan for Reducing Road Crash Fatalities and Severe Head Injuries
A national
workshop on the development of the National Helmet Action Plan was held on
November 1st 2012 at Phnom Penh Hotel.
The workshop presided over by HE Suon
Rachana — Secretary of State of the Ministry of Public Works and Transport
(MPWT). There were 70 particpants, who
are representatives from several government ministries, members of the National
Road Safety Committee (NRSC), civil societies working on road safety, and
private sectors actively participated in the workshop.
The main
objective of the workshop was to develop a 3-year detailed and effective
National Helmet Action Plan (2013-2015) that will become as a tool for the
government to achieve the goal of 100% helmet wearing rate by 2020 and to save
life of those motorbike drivers and passengers from severe head injury in road
crashes.
According to the
Road Crash and Victim Information System (RCVIS) annual report 2011, there were
1,905 deaths of which 1,262 were motorcyclists (drivers and passengers). There
were almost 70% had head injuries. Noticebly,
motorbike passengers had a higher rate of head injury than motorbike drivers. According
to an international study has revealed that a proper helmet wearing could
reduce a chance of death from head injury by nearly 40% and a chance of severe
head injury by more than 70%.
According to a
survey report in 2011 in three provinces: Kandal , Kampong Speu, and Phnom
Penh; the helmet wearing rate among motorbike drivers was 63% and passengers
was only 6%. The survey conducted by Handicap International (HI) in
collaboration with Johns Hopkins University.
A lively workshop
concluded with positive suggestions and comments from technical experts and
participants those included key recommendations and strategic activities that would
become as an implementation guidance tool that leads increasing helmet wearing
rate as planned.
Cambodia together with many countries have committed to
reduce number of death to 50% by 2020 through the implementation of their
national action plan. The plan is aligned with the Global Decade of Action for
Road Safety 2011-2020 adopted by the United Nation.
For further
information:
Ms. Men Chansokol,
Chief of International Relation
General Secretariat of
the National Road Safety Committee
Phone: 077 777 795
Facebook: NRSC-Cambodia
Subscribe to:
Posts (Atom)