តាមរបាយការណ៍បណ្តោះអាសន្នរបស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ
និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាប្រចាំឆ្នាំ២០១៣កន្លងទៅនេះ
បានឲ្យដឹងថា ចំនួនជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ១.៩៥០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២
ចំនួនអ្នកស្លាប់បានថយចុះ ១៦នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់គិតជាមធ្យមមានជាង
៥នាក់ ក្នុងមួយថ្ងៃ ដែលនេះគឺជាចំនួនមួយដែលបង្ហាញឲ្យឃើញថា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយជម្ងឺអេដស៍
និងគ្រោះថ្នាក់ដោយសារគ្រាប់មីនពេលក្រោយសង្រ្គាមទៅទៀត និងបានធ្វើឲ្យប្រទេសកម្ពុជាយើងខាតបង់ថវិកាក្នុងមួយឆ្នាំៗ
រាប់រយលានដុល្លាសហរដ្ឋអាមេរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងរបាយការណ៍នេះ ក៏បានបង្ហាញឲ្យឃើញថា
ជនរងគ្រោះថ្នាក់ចរាចរណ៍ដែលបានបាត់បង់
ជីវិតជាអ្នកប្រើប្រាស់ម៉ូតូ
មានចំនួនច្រើនជាងគេ គឺមានរហូតដល់ ៦៩% នៃចំនួនជនរងស្លាប់សរុប និងមានជនរងគ្រោះ ៦៦%
បានស្លាប់ដោយសារការប៉ះទង្គិចក្បាល។ ក្នុងចំណោមអ្នកជិះម៉ូតូដែលរងគ្រោះថ្នាក់ចរាចរណ៍
មានតែ ២២% ប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព ដែលជាចំនួនមួយនៅមានកម្រិតទាបនៅឡើយ។ ដូចក្នុងរបាយការណ៍អង្កេតរបស់សាកលវិទ្យាល័យចនហបគីន
អង្គការមូលនិធិបង្ការរបួសអាស៊ី និងមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺ និងបង្ការ
អំពីអត្រាពាក់មួកសុវត្ថិភាព នៅរាជធានីភ្នំពេញ និងខេត្តចំនួន ០៤ គឺខេត្តកណ្តាល
កំពង់ស្ពឺ សៀមរាប និងកំពង់ចាម ទាំងនៅពេលថ្ងៃ និងពេលយប់ក្នុងចំណោមអ្នកបើកបរម៉ូតូ
និងអ្នករួមដំណើរ ឆ្នាំ២០១២កន្លងទៅនេះ ដូចខាងក្រោម ៖
-រាជធានីភ្នំពេញ នៅពេលថ្ងៃ ៦១% និងពេលយប់ ៤៤%-ខេត្តសៀមរាប នៅពេលថ្ងៃ ៥៦% និងពេលយប់ ៣៧%-ខេត្តកណ្តាល នៅពេលថ្ងៃ ៤៨% និងពេលយប់ ៣៥%-ខេត្តកំពង់ស្ពឺ នៅពេលថ្ងៃ ២៥% និងពេលយប់ ១២% និង-ខេត្តកំពង់ចាម នៅពេលថ្ងៃ ២៦% និងពេលយប់ ៦% ។ ផ្អែកលើការអង្កេតនេះឃើញថា អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃមានអត្រាខ្ពស់ជាងពេលយប់ ។រីឯការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏ជាបញ្ហាប្រឈមមួយដ៏ធំ ហើយបានបង្កឲ្យមានគ្រោះថ្នាក់ទី ២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ ជាក់ស្តែងដូចក្នុងរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១២ បង្ហាញថា ៩៦% នៃគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងគឺបណ្តាលមកពីកត្តាមនុស្ស។ ក្នុងនោះការបើកបរហួសល្បឿនកំណត់មាន ៥២% ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មាន ១៣% ការបើកបរមិនគោរពសិទ្ធិអាទិភាពមាន ៩% និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៤៣ លានដុល្លាអាមេរិក នៅឆ្នាំ២០១២។ ប៉ុន្តែបច្ចុប្បន្នយើងសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺមានការរីកដុះដាល និងមានសន្ទុះជាខ្លាំងគួរឲ្យកត់សំគាល់ដោយការផ្សាយពាណិជ្ជកម្មខ្លះ មានលក្ខណៈបែបអូសទាញដោយមានការជូនជារង្វាន់ដល់អតិថិជនដែលជាវស្រា ស្រាបៀរ។ឆ្លាតក្នុងឱកាសនេះ ដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់ធ្វើជាគំរូ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឱ្យបានល្អ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជួបតែសេច្ចក្តីសុខក្នុងក្រុមគ្រួសារ។

No comments:
Post a Comment