រាជធានីភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០១៤ក្រសួងមហាផ្ទៃបានរៀបចំការ ប្រជុំបូកសរុបលទ្ធផលការងារលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៤ ក្រោមការ ដឹកនាំ របស់ ឯកឧត្តម
តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមជាមួយនិងវត្តមាន របស់ អភិបាល
អភិបាលរង ស្នងការ ស្នងការរង និងមន្រ្តីសាធារណការនិងដឹក ជញ្ជូនគ្រប់ខេត្តក្រុង ទាំងអស់
ព្រមទាំងតំណាងក្រសួងនានាដែលមានការពាក់ព័ន្ធជាច្រើនរូប។
គោលបំណងសំខាន់នៃការប្រជុំគឺពិនិត្យមើលឡើងវិញអំពីលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាឆមាសទី១
និងមានការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែល កើតមានឡើងនាពេលកន្លងមក និងលើកទឹសដៅអនុវត្តបន្តសម្រាប់ឆមាសទី២
ឆ្នាំ២០១៤ខាងមុខ
ដែលមានជាអាទិ៍ការកសាងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍លើបច្ចេកទេសរឹតបន្តឹងច្បាប់បន្ត ធ្វើការផាកពិន័យលើករណីបើកបរហួសល្បឿនកំណត់
ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព និងការចុះត្រួតពិនិត្យតាមគោលដៅដើមទីផ្ដោតលើប័ណ្ណបើកបរ
លក្ខណៈបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនជាដើម។
មានមតិផ្ដាំផ្ញើរមុនពេលបឹទកិច្ចប្រជុំ
ឯកឧត្ដមតេង សាវង្ស បានលើកឡើងនូវគំនឹត ផ្ដួចផ្ដើមមួយចំនួនដើម្បីពិចារណា
ក្នុងនោះក៏សំណូមពរឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវតែដោះស្រាយជា បន្ទាន់រាល់បញ្ហាប្រឈមទាំងឡាយដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន
និងធ្វើយ៉ាងណាឲ្យមានការអនុវត្តច្បាប់បានជាប់លាប់ដើម្បីជួយសង្គ្រោះជីវិតមនុស្សពីការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើងនិងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គម
និងការអភិវឌ្ឍន៏។
គួររំលឹកថា ចាប់ពីឆ្នាំ២០០៩កន្លងមក
ដោយមានការជួយគាំទ្រអំពីកម្មវិធី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកសកលនៃមូលនិធិប្លូមប៊ើកភីលែនត្រូភីអង្គការដៃគូរសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សកល (GRSP) បានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការលើក កម្ពស់ សមត្ថភាព ភ្នាក់ងារនគរបាល
ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនពាក់មួកសុវត្ថិភាព
និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងពេលយប់ ដែលជាមូលហេតុចំបងនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក គង់ សុវណ្ណ
ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា៉ បទពិសោធដ៏មានជោគជ័យនៅប្រទេសជាច្រើន
បានបង្ហាញថា ការរឹតបន្តឹងច្បាប់ជាប់ប្រចាំ គឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុត
ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់ចុះនៅកម្រឹតទាប៉។ លោកបន្ដថា
៉សម្រាប់ប្រទេសកម្ពុជា កាលបើមានការរឹតបន្ដឹងច្បាប់ចរាចរណ៍បានឆាប់និងជាប់លាប់កាលណា
នឹងអាចជួយសង្រ្គោះជិវិតប្រជាពលរដ្ឋបានច្រើនកាលនោះ៉។
សម្រាប់ព័តមានបន្ថែម
សូមទាក់ទង៖
មាស ចាន់ឌី Tel:
012 79 36 37
|
|
No comments:
Post a Comment