CEN
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: រថយន្ត VIGO បានបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ប៉ែកខាងកើតបាក់ជាង៩ម៉ែត្រ និងក្រឡាប់ធ្លាក់ពីលើស្ពាន បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះជាមួយម្នាក់ទៀតរងរបួស កាលពីម៉ោង១:២៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែធ្នូ ២០១០ ។
រថយន្តបង្កម៉ាក VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G3200 បើកបរដោយឈ្មោះ សុខ លី អាយុ២៩ឆ្នាំ មុខរបរ លក់តុទូ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុខ ចាន់មី ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ II រងរបួសរលាត់ដៃរលាត់ជើង និងឈាមច្រមុះ បានឡើងម៉ូតូកងបីទៅពេទ្យដោយខ្លួនឯង ។
មុនកើតហេតុគេបានឃើញរថយន្តខាងលើ បើកចេញពីផ្លូវ៣៦៩ ពីជើងទៅត្បូង ហើយបានបត់ឡើងស្ពានយ៉ាងលឿន បានប្រទះនឹងម៉ូតូ មួយគ្រឿងក៏បានបើកគេច ទើបបណ្តាលឲ្យរថយន្តរេចង្កូត ទៅបុកបង្កាន់ដៃស្ពានបាក់អស់ ៩:៥០ម៉ែត្រ និងក្រឡាប់៤-៥ ត្រឡប់ ធ្លាក់ចុះពីលើស្ពាន ដោយរថយន្តនៅឈរបែរក្បាលពីលិចមកកើតវិញ ៕
Talk:Gary Bensley
-
add to EAP cricket task force
← Previous revision Revision as of 12:49, 21 December 2024
Line 1: Line 1:
{{WikiProject banner shell|class=Stub|listas=Be...
1 hour ago