ដោយ៖ ស្ថាបនា 3/11/2010 បន្ទាយមានជ័យ
ស្រ្តីជើង ខ្លាំងម្នាក់បានយករថយន្ត ក្នុងម៉ោងធ្វើការ បើកមកចូលព្យាបាលនៅមន្ទីពេទ្យឯកជនមួយកន្លែង រួចបានរយ៉ែរថយន្តចេញពីមុខមន្ទីពេទ្យ ដោយមិនប្រុងប្រយ័ត្ន ក៏ទៅបុកម៉ូតូមួយគ្រឿង ដែលកំពុងចតស្ងៀម។ ហេតុការណ៍រថយន្តបុកម៉ូតូនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៣០ តុលា ២០១០ ម៉ោង ១០:១៥នាទី ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតាមដងផ្លូវជាតិលេខ៥ ទល់មុខរ៉ារថភ្លើងចាស់។
ប៉ូលីសចរចារធ្វើការដោះស្រាយ រវាងម្ចាស់រថយន្តបង្កហេតុ និងម្ចាស់ម៉ូតូរងគ្រោះ
ស្ត្រី ជើងខ្លាំងរូបនោះ ដែលមិនស្គាល់ឈ្មោះ ថាជាប្រពន្ធលោកធំណានោះ បានយករថយន្តរបស់រដ្ឋមកប្រើប្រាស់ ក្នុងម៉ោងធ្វើការនោះ ម៉ាកឡង់គ្រីសឺរ ពាក់ស្លាកលេខ រដ្ឋ 34 2004 ពណ៌ខ្មៅ រីឯម្ចាស់ម៉ូតូរងគ្រោះ មានឈ្មោះ ស៊ុន ម៉េងហ៊ាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិខាងលើ ដែលម៉ូតូរបស់គេ ម៉ាកសង់ចិន សេរី ២០១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ម្ចាស់ម៉ូតូរងគ្រោះ ស៊ុន ហ៊ាង បានរៀបរាប់ប្រាប់ម្នាក់ងារខ្មែរស្ថាបនាថា "មុនដំបូង ខ្ញុំបានដឹកប្រពន្ធរបស់ខ្ញុំទៅផ្សារ ហើយពេលមកដល់កន្លែងកើតហេតុ ខ្ញុំបានចតមួយភ្លាត ដោយឲ្យប្រពន្ធខ្ញុំចាំម៉ូតូ រួចខ្ញុំទៅយកទូរស័ព្ទ នៅកន្លែងជាង ស្ថិតនៅទល់មុខកន្លែងខ្ញុំចតម៉ូតូ ហើយពេលដើរដល់ផ្ទះជាង ក៏ស្រាប់តែឮសូរលាន់ផាំង ពេលនោះខ្ញុំក៏ងាកមើលក្រោយ ក៏ស្រាប់តែឃើញរថយន្ត បុកម៉ូតូរបស់ខ្ញុំដួលទៅហើយ ហើយពេលខ្ញុំទៅពិនិត្យឃើញ បាក់ជន្ទុលផ្អែកខាងធ្វេង និងបាក់កាបាំងចំហៀង ផ្នែកខាងស្តាំ" ។ ស្រ្តីចំណាស់ ដែលបង្កហេតុ បានចុះពីរថយន្ត មកស្រែកស្តីបន្ទោសឲ្យម្ចាស់ម៉ូតូរងគ្រោះថា រ៉ែងឥតមើលឡានអាញ់ថយទេឬ! អញថយមកហើយ រ៉ែងម៉េចក៏មិនយកម៉ូតូចេញ ហើយបានជេរស្រែកឡូឡាថា "អាចុយម្រាយ" រ៉ែងមើលឡានអញរបកថ្នាំអស់ហើយ ត្រូវតែសង បាញ់ថ្នាំឲ្យអាញ់វិញ។
សូម បញ្ជាក់ផងដែរថា នៅក្នុងរថយន្ត មានផ្លាកឡូហ្គោ អង្គរបញ្ជាការដ្ឋាន លេខរៀង 1126-2010 និងមានមួក នៅក្នុងរថយន្តផងដែរ ប៉ុន្តែមួកនោះ គេសង្កេតឃើញថា ជាមួករបស់ស្ថាប័នប៉ូលីស ស័ក្តិបួនកន្លះ។ បើតាមប្រភពនៅកន្លែងហេតុកើត បានឲ្យដឹងថា ស្រ្តីវ័យចំណាស់ ដែលយករថយន្តរដ្ឋ មកប្រើប្រាស់ជាលក្ខណៈឯកជននោះ គឺជាប្រពន្ធលោកស័ក្តិ៥ ខាងប៉ូលីស គឺរថយន្តរបស់រដ្ឋ ផ្លាកឡូហ្គោ បញ្ជាការដ្ឋានអង្គរ មួកប៉ូលីស។
គួរកត់ សម្គាល់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ គេតែងសង្កេតឃើញថា មានរថយន្តមួយចំនួន បិទឡូហ្គោអង្គរ ន.ប ខ.ម និងពេលខ្លះគេឃើញយករថយន្ត នៅក្នុងអង្គភាព ពាក់ស្លាកលេខរដ្ឋ យកទៅដឺកទំនិញ តាមច្រករបៀង ខុសច្បាប់ទៀតផង។ ចំណែករថយន្ត បិទឡូហ្គោអង្គរ ន.ប ខ.ម សម្បូរទៅដោយអ្នករកស៊ី និងអ្នកបើកបររត់ឡានតាក់ស៊ីជាដើម ។
រីឯ រថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ខាងលើ ក៏ត្រូវបានខាងប៉ូលីសចរាចរសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត បានធ្វើការដោះស្រាយនៅកន្លែងកើតហេតុផងដែរ តែដោះស្រាយមិនចេញ ក៏សម្រេចបញ្ជួនទាំងរថយន្ត និងម៉ូតូ ទៅអធិការដ្ឋានក្រុង ប៉ោយប៉ែត ដើម្បីដោះស្រាយ ទៅតាមនិតិវិធីច្បាប់ចរាចរសណ្តាប់ធ្នាប់ជើងគោក ប៉ុន្តែម្ចាស់ម៉ូតូ បានប្រាប់ភ្នាក់ងារខ្មែរស្ថាបនា នៅកន្លែងអធិការដ្ឋានក្រុងថា ស្រ្តីដែលជាម្ចាស់រថយន្ត បានប្រាប់ម្ចាស់ម៉ូតូថា គាត់ នឹងចេញសង ធ្វើឲ្យពាក់កណ្តាល ហើយពាក់កណ្តាលទៀត ចេញធ្វើខ្លួនឯងទៅ។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននិយាយថា រថយន្តដែលថយបុកម៉ូតូនេះ គឺខុសទាំងស្រុង ពីព្រោះ ថយបុកម៉ូតូរបស់គេ ដែលកំពុងថតស្ងៀម ដោយគ្មានការប្រុងប្រយ័ត្ន និងធ្វេសប្រហែស៕
Fight Club: Members Only
-
← Previous revision Revision as of 21:31, 17 October 2026
Line 26: Line 26:
}}
}}
'''''Fight Club: Members Only''''' is a 2006 Indian Hindi-language [...
2 hours ago
No comments:
Post a Comment