លោកអនុសេនីយ៍ទោ សុត សារឿន នាយផ្នែកប៉ូលិសចរាចរ ខណ្ឌ ដង្កោ បានឲ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរនៅក្នុងខែនេះសរុបមានចំនួន ៥ ករណីបានធ្វើឲ្យមនុស្សរងរបួសធ្ងន់ និង ស្រាល និង ស្លាប់ចំនួន ១៥ នាក់ ក្នុងនោះរួមមាន
- ស្លាប់ចំនួន ២ នាក់ ស្រី
- របួសស្រាល៧ នាក់ ស្រី ៥ នាក់
-របួសធ្ងន់ ៦ នាកើ ស្រី ១ នាក់
ក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរមាន
-ម៉ូតូ និង ម៉ូតូបុកគ្នាចំនួន ២ ករណី
-រថយន្តតូច និង ម៉ូតូ ១ ករណី
- រថយន្តធំ និង ម៉ូតូ១ ករណី
-សម្ភារៈខូចខាតម៉ូតូខូចធ្ងន់ធ្ងរ ៣ គ្រឿង និង ស្រាលចំនួន ៤ គ្រឿង
- រថយន្តតូចខូចធ្ងន់ ១ គ្រឿង
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរកើតហេតុឡើងដោយសារតែអ្នកបើកបរមិនគោរព ច្បាប់ ។
- បើកបរប្តូកន្លងទិស ២ ករណី
- បើកបរលឿន ២ ករណី
- បើកបរជែង ២ ករណី
បើប្រៀបធៀបទៅ និងខែមុនឃើញថា ថយចុះ ១ ករណី ៕
No comments:
Post a Comment