CEN
ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ខែ ពីខែសីហា-វិច្ឆិកា ឆ្នាំ២០០៩នេះ បានកើតឡើងចំនួន ១.៧៩០ លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ ៤៦៥ នាក់ របួសធ្ងន់ ១.៥៦៧ នាក់ របួសស្រាល ១.៤៨២ នាក់ ខូចខាតម៉ូតូ ២.០០២ គ្រឿង ខូចខាតរថយន្តធំ ១៦៥ គ្រឿង និងរថយន្តតូច ៦១៥ គ្រឿង ។ នេះបើតាមការនិយាយរបស់លោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ប្រធាននាយក ដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែវិច្ឆិកា និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត ។
កិច្ចប្រជុំស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ប្រារព្ធធ្វើឡើងនៅឯអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ១១ ធ្នូ ២០០៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន គ.ប.ច.ត លោកឧត្តមសេនីយ៍ ចាន់ គឹមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ទោ សោម សុភាព សេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងចូលរួមពីស្នងការ ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់សាធារណៈរាជធានី-ខេត្ត ។
លោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាននិយាយទៀតថា បើប្រៀបធៀបជាមួយឆ្នាំ២០០៨ ក្នុងរយៈពេលដូចគ្នានេះ ឃើញថា ចំនួនគ្រោះថ្នាក់ ចរាចរណ៍បានថយចុះ ៧លើក តែចំនួនស្លាប់កើនឡើង ១៣ នាក់ ឯចំនួនរបួសធ្ងន់កើនឡើង ១០០ នាក់ របួសស្រាល ថយ ២៩៧ នាក់ ។ ពលរដ្ឋដែលរងគ្រោះមានវ័យពី ១៨-៤៥ឆ្នាំចំនួន ៧១ ភាគរយ ជាបុរស ៧៩ ភាគរយ នារី ២១ ភាគរយ និងជាអ្នកជិះម៉ូតូ ៧១ ភាគរយ ។
លោកប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់បានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់គឺលើសល្បឿន កំណត់ ៤៨ ភាគរយ ស្រវឹង ១២ ភាគរយ មិនគោរពសិទ្ធិអាទិភាព ១១ ភាគរយ បើកបរប្រហែស ១១ ភាគរយ ជែង ៩ ភាគរយ និងកត្តាផ្សេងៗ ៩ ភាគរយ ។ គ្រោះថ្នាក់កើតឡើងច្រើនជាងគេនៅ ភ្នំពេញ្ញ ខេត្តកណ្តាល កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍នោះ គណៈបញ្ជាការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ-ខេត្តឃាត់ម៉ូតូ សរុប ១៧៧.១៧២ គ្រឿង រថយន្ត ៨.៧១៩ គ្រឿង ដោះស្រាយក្រោយម្ចាស់បំពេញកាតព្វកិច្ចច្បាប់ម៉ូតូចំនួន ១៧៦.៨៧៤ គ្រឿង (អត់មួក ៩០.៤៤៤ គ្រឿង អត់កញ្ចក់ ៦២.៧៩៨ គ្រឿង អត់កញ្ចក់+មួក ១២.៧៣៨ គ្រឿង អត់ស្លាក លេខ ៩.៣០៩ គ្រឿង អត់ពន្ធ ៤.៣៤៣ គ្រឿង ល្មើសសញ្ញាចរាចរណ៍ ១.៥២០ គ្រឿង លើសចំណុះ ១៣ គ្រឿង និងស្រវឹង ៧ គ្រឿង ។ គណៈបញ្ជាការត្រួត ពិនិត្យចរាចរណ៍ក៏បានដោះស្រាយរថយន្ត ៨.៧១០ គ្រឿង ដែលខុសបច្ចេកទេសល្មើសល្បឿនគ្មានស្លាកលេខ អត់ពន្ធ ដឹកសំពីងសំពោង ល្មើសសញ្ញាចរាចរណ៍ បើកអត់ពាក់ខ្សែក្រវាត់ ផ្ទុកលើសទម្ងន់ និងស្រវឹង ។
នៅក្នុងរយៈពេល ៤ខែដដែលនេះ ខាងគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោករាជធានី-ខេត្ត ក៏បានពិន័យជា ប្រាក់ ៧៦.៧៤១.០០០ រៀល (ជាង ៧៦ លានរៀល) និងឃាត់ម៉ូតូអត់ពន្ធ ២៩៨ គ្រឿង ព្រមទាំងរកឃើញរថយន្តល្មើស ល្បឿននៅតាមផ្លូវជាតិលេខ១, ៤, ៥, ៦ និងបណ្តាផ្លូវក្នុងរាជធានីចំនួន ១.២៦៤ គ្រឿង និងបើកបរស្រវឹង ៦៨២ នាក់ ។
បន្ថែមពីលើនេះទៀត ប៉ូលិសក៏បានចាត់វិធានការកាត់ទ្រុងរថយន្តដឹកជញ្ជូនខុសបច្ចេកទេស ចំនួន ២១ គ្រឿង អប់រំធ្វើកិច្ចសន្យាចំនួន ៨២ គ្រឿង ហើយបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់តុលាការចំនួន ១០៣ ករណី ។
លោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ផងដែរថា ក្រោយការរឹតបន្តឹងច្បាប់ចរាចរណ៍យើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនចូល រួមអនុវត្តច្បាប់ចរាចរណ៍ដូចជា ការពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់មើលក្រោយ ការពាក់ស្លាកលេខ ពាក់ខ្សែក្រវាត់ ការបង់ពន្ធ ការគោរពសញ្ញាចរាចរណ៍ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍ពុំទាន់ថយចុះច្រើននោះទេ ដោយបញ្ហាល្មើសល្បឿន និងស្រវឹងស្រានៅតែកើតមានច្រើន ម្យ៉ាងទៀតយុវវ័យមួយចំនួន បើកបរខ្វះការយោគយល់អធ្យាស្រ័យ និងឥរិយាបថមិនល្អ ងាយបង្កគ្រោះ ថ្នាក់ ។
លោកឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អគ្គបញ្ជាការដឹកនាំ បញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប៉ូលិសចរាចរណ៍ និងដៃគូសហការជាច្រើនទៀត ។ តែលោកក៏ បានលើកពីចំណុចខ្វះខាតមួយចំនួនផងដែរ ដែលចាំបាច់ត្រូវពង្រឹងដូចជាការបំពាក់ស្លាកសញ្ញាតាមដងផ្លូវជាដើម ៕
Kamran Afshar Naderi
-
trim sources banner (in-line template already included), rm section header
← Previous revision Revision as of 15:25, 21 December 2024
Line 1: Line 1:
{{...
2 hours ago
No comments:
Post a Comment