Saturday, November 21, 2009

ប្រវត្តិ​តស៊ូ​របស់​ស្រ្ដី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​

ស្រី្ត​ខ្មែរ​អ្នក​ក្រីក្រ​ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ជា​ទូទៅ​គេ​ពុំ​សូវ​ឃើញ​​មាន​ទេ ហើយ​រឹត​តែ​កម្រ​មាន​ទៅ​ទៀត​ចំពោះ​យុវនារី​ខ្មែរ​ដែល​បញ្ចប់​ការ​សិក្សា​ ថ្នាក់​បរិញ្ញាបត្រ​ទៅ​ហើយ​មក​ប្រកប​របរ​នេះ។

RFA/Ouk Savborey

៥-វិច្ឆិកា-២០០៩: កញ្ញា បុប្ផា ឌុច កំពុង​ធ្វើ​ដំណើរ​ដោយ​រ៉ឺកម៉ក​ម៉ូតូ​កង់​៣​របស់​នាង​តាម​ផ្លូវ​មុន្នីរ៉េត រាជធានី​ភ្នំពេញ។

នៅ​ទល់​មុខ​សណ្ឋាគារ​អានីស ខាង​លិច​វត្ត​លង្កា ក្រុង​ភ្នំពេញ យុវតី​មួយ​រូប​បញ្ជា​ម៉ូតូ​សណ្តោង​ដោយ​កន្ទុយ​រ៉ឺម៉ក​ដែល​គេ​និយម​ហៅ​ថា​ តុកតុក។ នាង​បើក​យ៉ាង​ប្រុង​ប្រយ័ត្ន ខ្លាច​ប៉ះ​រថយន្ត​ដែល​ចត​តាម​ផ្លូវវ​ដើម្បី​មក​រង់ចាំ​ដឹក​ភ្ញៀវ។

បុប្ផា ឌុច អាយុ​២៤​ឆ្នាំ គឺ​ជា​និស្សិត​បញ្ចប់​មុខ​វិជ្ជា​គណនេយ្យ​ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង តាំង​ពី​ឆ្នាំ​២០០៧ ហើយ​ក៏​បាន​ចាប់​ផ្តើម​រក​ស៊ី​រត់​ម៉ូតូ​កង់​៣​នេះ​បាន​៦​ខែ ក្រោយ​ពី​ការ​ស្វែង​រក​ការងារ​ជា​ច្រើន​កន្លែង​មិន​បាន​ធ្វើ។

អានបនែ្ថម

No comments: