Tuesday, November 24, 2009

ប៉ូលិស​​នៅ​តាកែវ​រង​ការ​ចោទ​ថា​បង្ក​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​រូប​មាន​គ្រោះថ្នាក់

RFA


ប៉ូលិស​ចរាចរណ៍​ខេត្ត​តាកែវ​រង​នូវ​ការ​ចោទ​ថា បាន​បង្ក​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាង​៧​ខែ​មួយ​រូប មាន​គ្រោះថ្នាក់​ដោយសារ​ការ​បង្ខំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​កំពុង ​ជិះ​ម៉ូតូ​ជាមួយ​ប្តី។

ស្រ្តី​ឈ្មោះ ជា ស្រីលក្ខណ៍ អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងព្រីង ឃុំ​ពពេល ឲ្យ​ដឹង​ថា គាត់​សន្លប់​ក្រោយ​ពី​ប៉ូលិស​បាន​ទាញ​គាត់​ទម្លាក់​ពី​ម៉ូតូ ក្រោយ​ពេល​ប៉ូលិស​បាន​យក​ដំបង​ឆក់​វាយ​ទៅ​លើ​ប្តី។

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា កូន​ក្នុង​ពោះ​មាន​សុខភាព​ដូច​ម្ត៉េច​ទេ។

ស្រ្ដី​ឈ្មោះ ជា ស្រីលក្ខណ៍ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ម៉ូតូ​ខ្ញុំ​មិន​ ទាន់​ឈប់​ស្រួល​បួល​ផង ប៉ូលិស​យក​ដំបង​ទៅ​ឆក់​ប្ដី​ខ្ញុំ ហើយ​ប៉ូលិស​មួយ​ទៀត​ទាញ​ដៃ​ខ្ញុំ​ពី​លើ​ម៉ូតូ។ ដួល​ចំ​ក្បាល ខ្ញុំ​សន្លប់​អត់​ដឹង​ខ្លួន​ផង។ ទាញ​កន្រ្តាក់​ខ្លាំង​ដែរ បោក​លើ​ចិញ្ចើម​ថ្នល់​ចំ​ក្បាល​បែក​បន្តិច កន្លែង​លើ​ស្លឹក​ត្រចៀក។ ឥឡូវ​នៅ​ឈឺ​ដៃ លើក​ឡើង​លើ​អត់​កើត​ផង។ កូន​នៅ​បម្រាស់​ដែរ ប៉ុន្តែ​ពេល​បម្រាស់​ឈឺ​ដែរ បន្តិច​ទៀត​បាន​គេ​យក​ទៅ​ពិនិត្យ​ឲ្យ»

អានបន្ថែម


No comments: