ដោយ លី ម៉េងហ៊ួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 22/12/2008 13:21 ម៉ោងសកល
លោក នាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើការអំពាវនាវទៅកាន់ជនរួមជាតិទាំងអស់ដែលប្រើប្រាស់ ទោចក្រយានយន្តគ្រប់ប្រភេទ ឲ្យប្រើប្រាស់នូវមួកសុវត្ថិភាពគ្រប់ៗគ្នា។ សេចក្តីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ។ គ្រោះថ្នាក់ចរាចរនៅកម្ពុជាសព្វថ្ងៃ ជាឃាតករសម្លាប់មនុស្សឈរនៅលំដាប់ទី១។ ក្នុងចលនាឲ្យ មានការប្រើប្រាស់នូវមួកសុវត្ថិភាពនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ជាអ្នកអនុវត្តន៍មុនគេ។
សេចក្តី អំពាវនាវរបស់ប្រមុខរដ្ឋាភិបាលខ្មែរខាងលើបានធ្វើឡើងតែប៉ន្មាន ថ្ងៃប៉ុណ្ណោះ មុនពេលដែលប៉ូលីសចរាចរត្រូវចាប់ផ្តើមអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក។ នោះគឺប៉ូលីសនឹងត្រូវចាប់ផាកពិន័យអ្នកបើកបរម៉ូតូណា ដែលមិនពាក់មួកសុវត្ថិភាពនៅដើមខែមករា ឆ្នាំ២០០៩៕
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ៖
នាយករដ្ឋមន្ត្រីខ្មែរជំរុញឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព
នៅថ្ងៃចុងក្រោយក្នុងឆ្នាំចាស់ឆ្នាំ២០០៨ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបើកបរម៉ូតូ ឲ្យប្រើប្រាស់មួកសុវត្ថិភាពទាំងអស់គ្នា ដើម្បីការពារជីវិតឲ្យជៀសផុតពីគ្រោះថ្នាក់ចរាចរ។ គ្រោះថ្នាក់ចរាចរដែលត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសថា ជាប់ចំណាត់ថ្នាក់លេខ១ក្នុងការសម្លាប់ជីវិតប្រជាពលរដ្ឋកម្ពុជា។ ពោលគឺគ្រោះថ្នាក់ចរាចរនៅកម្ពុជាសព្វថ្ងៃ បាននាំមុខការស្លាប់ដោយជម្ងឺអេដស៍។
របាយការណ៍ គ្រោះថ្នាក់ចរាចរចេញផ្សាយដោយក្រសួងមហាផ្ទៃបានរកឃើញថានៅកម្ពុជា យ៉ាងហោចណាស់មានមនុស្ស៣នាក់ក្នុងមួយថ្ងៃ ត្រូវបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរ។ ហេតុនេះហើយ ប្រសិនបើអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពត្រឹមត្រូវនៅពេលបើកបរ នោះ នឹងអាចកាត់បន្ថយអត្រាស្លាប់បានមួយកម្រិត។
នាយករដ្ឋមន្ត្រីខ្មែរជំរុញឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព
ដើម្បី អនុវត្តន៍វិធានការណ៍ពាក់មួកសុវត្ថិភាពឲ្យបានទាំងអស់គ្នា លោកនាយករដ្ឋមន្ត្រីក៏បានចលនាដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ត្រីឃុំភូមិ និងប៉ូលីស ទាហាន ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ឲ្យពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ។ ធ្វើយ៉ាងដូច្នេះ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋសាមញ្ញ។
ជាមួយនឹង ការកំណត់បែបនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានអំពាវនាវម្តងជាពីរដង ទៅកាន់អ្នកលក់មួកសុវត្ថិភាពកុំឲ្យតម្លើងថ្លៃ។ មួកសុវត្ថិភាពមួយនៅភ្នំពេញសព្វថ្ងៃ តម្លៃលើសពី១០ដុល្លារ។ តម្លៃនេះកើនឡើងជាងពាក់កណ្តាល បើប្រៀបធៀបនឹងថ្លៃមួកសុវត្ថិភាពកាលពីមិនទាន់មានបម្រាម៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment