មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញបានមានប្រសាសន៍នា ល្ងាចថ្ងៃទី២៧ ខែធ្នូ ថា បុរសជនជាតិប៊ែលហ្សិកម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែបុរសនោះមិនបានពាក់មួកសុវត្ថិភាព។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោកទីក្រុងភ្នំពេញទទួលបន្ទុកការងារ វាស់វែងគ្រោះថ្នាក់បានមានប្រសាសន៍ឲ្យដឹងថា បុរសជនជាតិប៊ែលហ្សិកអាយុ៤៨ឆ្នាំនោះបានគ្រោះថ្នាក់តាំងពីយប់ថ្ងៃ ទី២៥មកម៉្លេះ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានបញ្ជាក់ថា ៖ «ពេលដែលគាត់ជិះ ម៉ូតូតាមបណ្ដោយផ្លូវ២០៦ គាត់ដួលម៉ូតូម្ដងហើយ។ ពេលដែលដួលហ្នឹងគាត់លើកម៉ូតូមកវឹងមក មកជួបនឹងឡានគេដែលទើបតែចេញពីការដ្ឋាន។ បុកចំពីក្រោយកង់មុខបន្តិចបណ្ដាលឲ្យគាត់ស្លាប់នៅកន្លែងកើតហេតុ តែម្ដងទៅ»។
លោកបានមានប្រសាសន៍ទៀតថា គ្រោះថ្នាក់នោះបានកើតឡើងក៏ដោយសារតែបុរសជនជាតិប៊ែលហ្សិកនោះ ស្រវឹងស្រាផងដែរ ហើយបើជនរងគ្រោះបានពាក់មួកសុវត្ថិភាពនោះក៏ប្រហែលមិនគ្រោះថ្នាក់ ដល់ស្លាប់ឡើយ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន មានប្រសាសន៍ទៀតថា នគរបាលចរាចរណ៍នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកធ្វើដំណើរដោយ ទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩នេះទៅ ក្នុងមួយករណីល្មើសជាទឹកប្រាក់៣០០០រៀល។
កាលពីពេលថ្មីៗកន្លងមកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការទាំងអស់ត្រូវពាក់ មួកសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុនោះ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
29 minutes ago
No comments:
Post a Comment