Sunday, December 28, 2008

នាយករដ្ឋមន្ត្រី​ខ្មែរ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​សុវត្ថិភាព

ដោយ លី ម៉េងហ៊ួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 22/12/2008 13:21 ម៉ោងសកល

លោក ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ការ​អំពាវ​នាវ​ទៅ​កាន់​ជន​រួម​ជាតិ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ ទោ​ចក្រ​យានយន្ត​គ្រប់​ប្រភេទ ឲ្យ​ប្រើ​ប្រាស់​នូ​វ​មួក​សុវត្ថិភាព​គ្រប់ៗគ្នា។ សេចក្តី​អំពាវ​នាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅថ្ងៃនេះ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ។ គ្រោះថ្នាក់ចរាចរ​នៅ​កម្ពុជា​សព្វថ្ងៃ ជា​ឃាតករ​សម្លាប់​មនុស្ស​ឈរ​នៅ​លំដាប់​ទី១។ ក្នុង​ចលនា​ឲ្យ​ មាន​ការ​ប្រើប្រាស់​នូវ​មួក​សុវត្ថិភាព​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​តម្រូវ​ឲ្យ​​មន្ត្រី​រាជការ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​ទាំងអស់​ជា​អ្នក​អនុវត្តន៍​មុន​គេ។

សេចក្តី ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ខាងលើ​បាន​ធ្វើ​ឡើង​តែ​ប៉ន្មាន​ ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​ប៉ូលីស​ចរាចរ​ត្រូវ​ចាប់​ផ្តើម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ ផ្លូវគោក។ នោះ​គឺ​ប៉ូលីស​នឹង​ត្រូវ​ចាប់​ផាក​ពិន័យ​អ្នក​បើក​បរ​ម៉ូតូ​ណា ដែល​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ដើម​ខែ​មករា ឆ្នាំ២០០៩៕

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ៖
នាយករដ្ឋមន្ត្រី​ខ្មែរ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​សុវត្ថិភាព
នៅថ្ងៃ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំ២០០៨ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ដោយ​ទទូច​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​ ដែលបើកបរម៉ូតូ ឲ្យប្រើ​ប្រាស់​មួក​សុវត្ថិភាព​ទាំង​អស់​គ្នា ដើម្បី​ការពារ​ជីវិត​ឲ្យ​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរ។ គ្រោះ​​ថ្នាក់​ចរាចរ​ដែល​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​​សម្លាប់​ជីវិតប្រជាពលរដ្ឋ​កម្ពុជា។ ពោល​គឺគ្រោះ​ថ្នាក់​ចរាចរ​នៅ​កម្ពុជា​សព្វថ្ងៃ បាន​នាំមុខ​ការ​ស្លាប់​ដោយ​ជម្ងឺ​អេដស៍។

របាយការណ៍ ​គ្រោះថ្នាក់ចរាចរ​ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា​នៅ​កម្ពុជា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​ស្លាប់​ដោយសារ​តែ​គ្រោះ​ថ្នាក់​ចរាចរ។ ហេតុ​នេះ​ហើយ ប្រសិន​បើ​អ្នក​បើកបរ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​ត្រឹមត្រូវ​នៅ​ពេល​បើក​បរ​ នោះ នឹង​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​បាន​មួយ​កម្រិត។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព



ដើម្បី ​អនុវត្តន៍​វិធានការណ៍​ពាក់​មួក​សុវត្ថិភាព​ឲ្យបានទាំងអស់គ្នា លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ចលនា​ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី​ឃុំ​ភូមិ និង​ប៉ូលីស ទាហាន ទាំងនៅទីក្រុងភ្នំពេញ និងនៅ​តាមបណ្តា​ខេត្ត ឲ្យ​ពាក់​មួក​​សុវត្ថិភាព​នៅ​ពេល​បើកបរ​ម៉ូតូ។ ធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ។

ជាមួយ​នឹង​ ការ​កំណត់​បែប​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​អំពាវនាវ​ម្តង​ជា​ពីរដង ទៅ​​​កាន់​​អ្នក​លក់​មួក​សុវត្ថិភាព​កុំឲ្យ​តម្លើង​ថ្លៃ។ មួកសុវត្ថិភាពមួយ​នៅ​ភ្នំពេញ​សព្វថ្ងៃ តម្លៃ​លើស​ពី​១០​ដុល្លារ។ តម្លៃ​នេះ​កើន​ឡើង​ជាង​ពាក់​កណ្តាល បើ​ប្រៀបធៀប​នឹង​ថ្លៃ​មួក​សុវត្ថិភាព​កាលពី​មិន​ទាន់​មាន​បម្រាម៕

បុរស​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នា​ ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ថា បុរស​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​តែ​បុរស​នោះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ទីក្រុង​ភ្នំពេញ​ទទួល​បន្ទុក​ការងារ​ វាស់វែង​គ្រោះថ្នាក់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ប៊ែលហ្សិក​អាយុ​៤៨​ឆ្នាំ​នោះ​បាន​គ្រោះថ្នាក់​តាំង​ពី​យប់​ថ្ងៃ ​ទី​២៥​មក​ម៉្លេះ។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន បាន​បញ្ជាក់​ថា ៖ «ពេល​ដែល​គាត់​ជិះ​ ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២០៦ គាត់​ដួល​ម៉ូតូ​ម្ដង​ហើយ។ ពេល​ដែល​ដួល​ហ្នឹង​គាត់​លើក​ម៉ូតូ​មក​វឹង​មក មក​ជួប​នឹង​ឡាន​គេ​ដែល​ទើបតែ​ចេញ​ពី​ការដ្ឋាន។ បុក​ចំ​ពី​ក្រោយ​កង់​មុខ​បន្តិច​បណ្ដាល​ឲ្យ​គាត់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ តែម្ដង​ទៅ»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា គ្រោះថ្នាក់​នោះ​បាន​កើត​ឡើង​ក៏​ដោយសារ​តែ​បុរស​ជន​ជាតិ​ប៊ែលហ្សិក​នោះ​ ស្រវឹង​ស្រា​ផងដែរ ហើយ​បើ​ជន​រងគ្រោះ​បាន​ពាក់​មួក​សុវត្ថិភាព​នោះ​ក៏​ប្រហែល​មិន​គ្រោះថ្នាក់​ ដល់​ស្លាប់​ឡើយ។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន មាន​ប្រសាសន៍​ទៀត​ថា នគរបាល​ចរាចរណ៍​នឹង​ចាប់ផ្តើម​ផាក​ពិន័យ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដោយ​ ទោចក្រយានយន្ត​មិន​ពាក់​មួក​សុវត្ថិភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩​នេះ​ទៅ ក្នុង​មួយ​ករណី​ល្មើស​ជា​ទឹក​ប្រាក់​៣០០០​រៀល។

កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​មន្ត្រី​រាជការ​ទាំងអស់​ត្រូវ​ពាក់​ មួក​សុវត្ថិភាព​ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជាយថាហេតុ​នោះ៕

Traffic accidents down but fatalities up, reports say

Written by Mom Kunthear and Khoun Leakhana
Friday, 05 December 2008

An interim report from the Ministry of Interior shows rise in traffic fatalities, as NGO figures show drop in accidents


The congested streets of Phnom Penh, perilous to the drivers who flood the city.

THE number of fatalities from traffic accidents is up from last year according to a temporary report from the Ministry of Interior, officials say.

"This year, traffic accident fatalities increased by 1.8 percent from last year," Keo Savin, department chief of land transportation at the Ministry of Public works, told the Post on Thursday, emphasising that these are only interim results.

According to the report, 1,545 people died in road accidents in 2007 compared with 1,572 deaths in 2008 to date.

"We always cooperate with NGOs, private companies, the public sector and citizens in order to reduce traffic accidents, and we usually broadcast to all people about the traffic law, but some of them don't care," said Keo Savin.

He said the overwhelming majority of fatalities were due to people not wearing helmets and driving drunk.

"In Cambodia, only 24 percent [of motorists] wear helmets," said Keo Savin, adding that "the accidents usually happen at nighttime because of the many drunken drivers".

Meas Channy, traffic safety officer at Handicap International, said the first seven months of 2007 saw 16,352 accidents, compared with 14,213 cases in the same period this year, according to Handicap International figures.

"However, the number of people who died in road accidents has increased.... More than four people now die on Cambodian roads each day," Meas Channy said.

"It is necessary for drivers to respect the traffic laws and drive carefully. If everybody can do that, the traffic accident fatalities will decline.

"I think that traffic police have to broadcast traffic laws and practice safe driving because not all people know and understand [the laws]."

Tuesday, December 16, 2008

Protec your life, Wearing helmet


January 2009 the traffic police will be enforce on helmet wearing and many parts of new traffic law.

Please let all motorists know that the helmet is cheaper than our life and self-respect. Traffic police will not bother your driving if you respect the traffic law, like wearing helmet, respect the javascript:void(0)traffic light, road marking, traffic police.
One others, now all motor drivers have have driving license that go with currently motorbike which currently driver.

for more information please go to www:roadsafetycambodia.info

Helmet distribution ceremony




Around 2000 helmet was nationally distributed to traffic police on 12 December 2008.
The traffic police must be a good model for all motor drivers on wearing helmet. any ways the traffic police will start to enforce on helmet wearing from first January 2009. this key message is aware to all motorist need to wearing helmet to protect their life of road traffic accident that was killed more than 4 persons every day on the road .