Tuesday, April 22, 2014

A woman and a young man seriously injuried by two motorcycle crash at 5:55 pm on 21 April 2014 , is located along Route 3 entrance gate chonlongmlou Tuol Key Phleung PosenChey .


Wednesday, April 9, 2014

Tuesday, April 1, 2014

សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីមន្ត្រីគំរូ

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីកត្តាហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោយពេលហូបគ្រឿងស្រវឹងដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយៈអង្គការសុខភាពពិភពលោក ក្រោមជំនួយPGRSP លោកជំទាវមឹន មាណវិបានមានប្រសាសន៏ថា៖
តាមរបាយការណ៍បណ្តោះអាសន្នរបស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍​ផ្លូវ​គោក​នៅកម្ពុជា​ប្រចាំ​​ឆ្នាំ២០១៣កន្លង​ទៅ​នេះ បានឲ្យដឹងថា ចំនួន​ជន​រង​គ្រោះ​​​ស្លាប់ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍សរុប​​​មានចំនួន ១.៩៥០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២ ចំនួនអ្នកស្លាប់បានថយចុះ ១៦​នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់គិត​ជាមធ្យម​មានជាង​ ៥​នាក់ ក្នុងមួយថ្ងៃ​ ដែលនេះគឺជាចំនួនមួយ​​ដែល​បង្ហាញឲ្យឃើញថា​ អត្រា​ស្លាប់ដោយគ្រោះថ្នាក់ចរាចរ​​ណ៍មាន​ចំនួន​​ច្រើន​ជាងការ​ស្លាប់​ដោយជម្ងឺអេដស៍ និងគ្រោះ​​​​ថ្នាក់ដោយ​សារគ្រាប់មីនពេលក្រោយ​សង្រ្គាម​​​​ទៅទៀត និងបានធ្វើឲ្យប្រទេស​កម្ពុជា​យើង​​ខាត​​​បង់​ថវិកា​ក្នុងមួយឆ្នាំៗ រាប់រយលាន​ដុល្លា​សហរដ្ឋ​អាមេរិក ដោយ​​​សារ​គ្រោះ​​ថ្នាក់​ចរាចរណ៍។
ក្នុងរបាយការណ៍នេះ ក៏បានបង្ហាញឲ្យឃើញថា ជនរងគ្រោះថ្នាក់ចរាចរណ៍ដែលបានបាត់បង់​
ជីវិត​ជា​អ្នក​​ប្រើ​ប្រាស់​ម៉ូតូ មានចំនួនច្រើនជាងគេ គឺមានរហូតដល់ ៦៩% នៃចំនួនជនរងស្លាប់សរុប និង​​មានជនរងគ្រោះ ៦៦% បានស្លាប់ដោយសារការប៉ះទង្គិចក្បាល។ ក្នុងចំណោមអ្នកជិះ​ម៉ូតូ​ដែល​រង​គ្រោះថ្នាក់ចរាចរណ៍ មានតែ ២២% ប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព ដែលជាចំនួន​មួយនៅមា​ន​កម្រិត​ទាបនៅឡើយ។ ដូចក្នុងរបាយការណ៍អង្កេតរបស់សាកលវិទ្យាល័យ​ចនហបគីន អង្គការ​មូល​និ​ធិ​​បង្ការរបួសអាស៊ី និង​មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺ និងបង្ការ អំពីអត្រាពាក់មួកសុវត្ថិភាព នៅ​រាជធានី​ភ្នំពេញ និងខេត្តចំនួន ០៤ គឺខេត្ត​កណ្តា​ល កំពង់ស្ពឺ សៀមរាប និងកំពង់ចាម ទាំងនៅពេលថ្ងៃ និង​ពេលយប់​ក្នុងចំណោមអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ឆ្នាំ២០១២​កន្លងទៅ​នេះ ដូចខាងក្រោម ៖
-រាជធានីភ្នំពេញ នៅពេលថ្ងៃ ៦១% និងពេលយប់ ៤៤%-ខេត្តសៀមរាប នៅពេលថ្ងៃ ៥៦% និងពេលយប់ ៣៧%-ខេត្តកណ្តាល នៅពេលថ្ងៃ ៤៨% និងពេលយប់ ៣៥%-ខេត្តកំពង់ស្ពឺ នៅពេលថ្ងៃ ២៥% និងពេលយប់ ១២% និង-ខេត្តកំពង់ចាម នៅពេលថ្ងៃ ២៦% និងពេលយប់ ៦% ។ ផ្អែក​លើ​ការ​អង្កេតនេះឃើញថា អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃមានអត្រាខ្ពស់ជាងពេលយប់ ។រីឯការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏ជាបញ្ហាប្រឈមមួយដ៏ធំ ហើយបានបង្កឲ្យមានគ្រោះ​ថ្នាក់​ទី ២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ ជាក់ស្តែងដូចក្នុង​របាយ​ការ​ណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​ប្រចំាឆ្នាំ២០១២ បង្ហាញថា ៩៦% នៃ​គ្រោះ​ថ្នាក់ចរាចរណ៍ដែល​បានកើត​ឡើងគឺបណ្តាល​មកពីកត្តា​មនុស្ស​។ ក្នុងនោះការ​បើកបរ​​ហួសល្បឿនកំណត់មាន ៥២% ការ​បើកបរ​ក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹង មាន ១៣% ការបើកបរមិ​នគោរពសិទ្ធិអាទិភាពមាន ៩% និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់ចរាចរណ៍​ដែល​បណ្តាល​មក​ពី​ការបើកបរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង បានធ្វើឲ្យខាតបង់​សេដ្ឋកិច្ចជាតិប្រមាណ ៤៣ លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០១២។ ប៉ុន្តែបច្ចុប្បន្នយើងសង្កេតឃើញថា ការផ្សព្វផ្សាយ​ពាណិជ្ជ​ក​ម្ម​គ្រឿងស្រវឹង គឺមានការ​រីក​ដុះ​ដាល និងមាន​សន្ទុះជាខ្លាំងគួរឲ្យកត់សំគាល់ដោយ​ការផ្សាយ​ពាណិជ្ជ​កម្ម​ខ្លះ​ មាន​លក្ខណៈ​​បែបអូសទាញ​ដោយ​មានការជូន​ជារង្វាន់ដល់អតិថិជនដែលជាវស្រា ស្រាបៀរ។ឆ្លាតក្នុងឱកាសនេះ ដែរ​ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់ធ្វើជាគំរូ ដល់អ្នក​ប្រើប្រាស់ផ្លូវផ្សេងទៀតឱ្យបានល្អ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជួ​បតែសេច្ចក្តីសុខ​ក្នុងក្រុម​គ្រួសារ។ ​