ដោយ រស់ ឌីណា
០៦-០១-២០០៩
សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវជាថ្មី នៅថ្ងៃអង្គារ ទី៦ ខែមករានេះ ចំពោះអ្នកបើកបរទោចក្រយានយន្តទាំងអស់ សុំអោយពាក់មួកការពារសុវត្ថិភាពអោយបានគ្រប់គ្នា។ ការតម្រូវអោយពាក់មួកសុវត្ថិភាពបានចូលជាធរមានចាប់តាំងពី ថ្ងៃទី១ ខែមករា ឆ្នាំ២០០៩។ សម្តេចមានប្រសាសន៍ថា សម្តេចសង្កេតឃើញមានអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព ត្រឹមតែ៥០%ប៉ុណ្ណោះ។ សម្តេចក៏បានស្នើសុំអ្នកផ្សេងទៀត ទិញមួកពាក់អោយបានឆាប់រហ័សបំផុត។
«ខ្ញុំនៅតែអំពាវនាវ ដល់អ្នកបើកបរម៉ូតូទាំងអស់ រួមទាំងអ្នករួមដំណើរជាមួយ សុំពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិត។ នេះមិនមែនជាបញ្ហារបស់ខ្ញុំនោះទេ ខ្ញុំមិនងាយស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ណាស់ ព្រោះមុននឹងបុកអ្វីមួយ វាបុកក្រុមការពារខាងមុខមុន ហើយភាគច្រើន ផ្លូវត្រូវបានបិទទៀតផង»។ ម្យ៉ាងទៀត សម្តេចហ៊ុន សែនក៏បានសំណូមពរដល់អ្នកលក់មួក មិនត្រូវឆ្លៀតឱកាសនេះ តំឡើងថ្លៃមួកនោះទេ។
What's on Tonight
-
top: Added "Use mdy dates" template per Manual of Style#Dates and/or
MOS:TIES
← Previous revision Revision as of 19:54, 16 August 2026
Line 1: Line 1:
...
1 day ago
No comments:
Post a Comment